ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រសាសន៍ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត អគ្គស្នងការ​នគរបាល​ជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប កាលពី​ពេល​ថ្មីៗ​នេះ បាន​ដឹកនាំ​ប្រជុំ​ដក​បទពិសោធន៍​នៃប្រតិបត្តិ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​នឹង​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុងនោះ​លោក​ឧត្តមសេនីយ៍​ស្នងការ នគរបាល​ខេត្ត បាន​ដឹកនាំ​ផ្សព្វផ្សាយ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ជាមួយ​បណ្តា​ផែន​ការងារ​ពាក់ព័ន្ធ នាយ នាយរង​ការិយាល័យ​ជំនាញ និង​មន្ត្រីនគរបាល នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការ​ក្រុង ស្រុក​ដោយ​បាន​ជំរុញ និង​ដាក់បទបញ្ជា​ឱ្យ ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​ផ្ទាល់​លើ​ការងារ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ណែនាំ​កម្លាំង​ក្រោម​ឱវាទ​ដែល​មាន​ភារកិច្ច​អនុវត្ត​ការងារ​នេះ​គ្រប់​គោលដៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហាម​ដាច់ខាត​មិន​ត្រូវ​ឃាត់​អ្នកបើកបរ​យានយន្ត​ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ឡើយ លើកលែងតែ​មាន​អំពើ​ល្មើសច្បាប់ នឹង​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ថ្នាក់ដឹកនាំ​ដែល​បាន​កំណត់​(​ម៉ូតូ​០៧​ចំណុច ឡាន​០៩​ចំណុច​)​។​

​បន្ថែម​ពី​នេះ​កិច្ចប្រតិបត្តិការ​បំពេញ​ភារកិច្ច​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​គោរព​ក្រមសីលធម៌ (​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​) និង​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​។

​ដោយឡែក​មន្ត្រីនគរបាល​ទាំងឡាយណា​ដែល​អនុវត្ត​ខុស​វិជ្ជាជីវៈ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​បាន​ព្រមាន​ចាត់​វិធានការ​អនុវត្ត​វិន័យ​។ ម្យ៉ាងទៀត ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវធ្វើ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ទន្ទឹម​នោះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ទៅលើ​ការអនុវត្ត​វិធាន​អនាម័យ​ដើម្បី​បង្ការ​ជំងឺ​ឆ្លងកូវិដ​-១៩​។​

​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចែក​វិទ្យុទាក់ទង​ជូន​មន្ត្រី​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ដើម្បី​យក​ទៅ​បម្រើ​ការងារ​ជំនាញ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ