ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ចំណុច​អាស្រម​លោកយាយ​ម៉ៅ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០២០​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អម​ដំណេីរ​ជាមួយ​ដោយ លោក អ៊ុក ថា អភិបាលរង ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោកស្រី អភិបាល ក្រុង កែប និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​មួយចំនួន​នៅ​តាម​បណ្ដោយ​ឆ្នេរ​លេង​ទឹក ចំណុច​(​ស្រី ស​) និង​ទីតាំង​កំពុង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ស្ថិតនៅ​ខាងក្រោយ​អាស្រម​លោកយាយ​ម៉ៅ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់​ឱ្យដឹងថា ដើម្បី​កែប្រែ​សោភ័ណភាព​ក្នុង​ទីប្រជុំជន​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង គប្បី​យើងទាំងអស់គ្នា​ចេះ​សម្អាត​បរិស្ថាន​ឱ្យបាន​ស្អាត ពិសេស​កត្តា​អនាម័យ​ជា​ចម្បង​។​

​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ចាំបាច់ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ការអនុវត្ត ពិសេស​ការកែលម្អ​នៅតាម​ដងផ្លូវ​សាធារណៈ មាត់​ឆ្នេរ​លេង​ទឹក និង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​ចម្រោះ​ទឹក​កខ្វក់ ដែល​គ្រោង​នឹង​បំពាក់​ឧបករណ៍​ដាក់ឱ្យ​ដំណើរការ​នា​ចុងឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​បញ្ជៀ​សការ​បង្ហូរទឹក​កខ្វក់​ចូល​ទឹកសមុទ្រ​ក្នុង​តំបន់​រមណីយដ្ឋាន​ខេត្ត​ទេសចរណ៍​របស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ