ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រ​បន្ត​ចុះ អប់រំ​វិធានការ បង្ការ ទប់ស្កាត់​ជំងឺឆ្លង កូវី​ដ​១៩​និង​ជូនអំណោយ​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក លី សារី សមាជិក​ព្រឹទ្ធសភា លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង លោក សា​ឡេះ សេន ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋសភា​ជាតិ​កម្ពុជា ព្រមទាំង​ក្រុម​ការងារ សមាជិក​សម្ពន្ធ័​យុវជន​មុស្លិម​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ បាន​អញ្ជើញ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវិដ​-១៩ និង​ផ្ដល់​ជូន​អំណោយ ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម ប្រឈម​ការខ្វះខាត​ជីវភាព​នា​ឱកាស​នៃ​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​សាសនា​ឥស្លាម នៅ​ភូមិ​កំពង់​សំរោង ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក សា​ឡេះ សេន បាន​លើកឡើង​ថា ជំងឺ​ឆ្លងកូវិដ​១៩ បើទោះបី​កម្ពុជា​យើង បច្ចុប្បន្ន​មាន​លក្ខណៈ ធូរស្បើយ​ក៏ពិតមែន ប៉ុន្តែ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជាសះស្បើយ​នៅឡើយ ហើយ​នៅ​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ក៏​ពុំ​ទាន់​មាន​លក្ខណៈ​ធូរស្រាល​នៅឡើយ​ដែរ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​និង​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ឱ្យបាន​ល្អ​ប្រសើរ​បន្ថែមទៀត​។

​លោក លី សារី សមាជិក​ព្រឹទ្ធសភា និង​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ក៏បាន​លើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​បាន អនុវត្ត​នូវ​គោលនយោបាយ សុខដុម​នីយកម្ម​សាសនា ដោយ​បាន​បិទ​សិទ្ធិ​និង​បាន​បើក​ជំហ​សិទ្ធ​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជំនឿ​សាសនា​នៅ​កម្ពុជា ក្នុង​ការគោរព​និង​ជំនឿ​សាសនា​រៀងៗ​ខ្លួន​។ ក្នុងនោះ​ដែរ​សម្រាប់ បងប្អូន​ប្រជាពលរដ្ឋ​សាស​នឹក​ខ្មែរ​ឥស្លាម ដែល​តែងតែបាន​គោរព​ប្រតិបត្តិ​តាម​សាសនា​របស់​ខ្លួន​ជា​រៀងរាល់ឆ្នាំ​នៃ​ខែ​រ៉ា​ម៉ា​ដន ដើម្បី​ថ្វាយបង្គំ​ព្រះ​ជា​លក្ខណៈ​ប្រមូលផ្ដុំ​តាម​ព្រះវិហារ​សាសនា​របស់​ខ្លួន​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វិដ​១៩ បាន​វាយលុក ឆ្លង​រាតត្បាត​ជា​សកល​ក្នុង​ពិភពលោក ដូច្នេះ​ដើម្បី​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​យើង ឆ្នាំនេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល ក៏ដូចជា គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​នៅ​កម្ពុជា បាន​ហាមឃាត់ ដោយ​ដាក់​បទបញ្ជា​ណែនាំ​ពុំ​អនុញ្ញាតិ​ឱ្យ​មាន​ការជួបជុំ​ប្រមូលផ្ដុំ មនុស្ស​ច្រើន​ក្នុង​ពិធី​សាសនា ឬ​កម្មវិធី​ផ្សេងៗ​ឡើយ ដែល​ការហាមឃាត់​នេះ ទៀតសោត​ជា​លក្ខណៈ​ទូទៅ មិន​ថា​តែ​បងប្អូន​កាន់សាសនា​ឥស្លាម​ឡើយ​ឬ​សាសនា​អ្វី​ឡើយ​។​

​លោក​ក៏​បាន​សំណូមពរ ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យើង ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ដោយ​ប្រកាន់ខ្ជាប់​ក្នុង​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ចៀសវាង ការធ្វើដំណើរ​ឆ្ងាយ​ពី​ផ្ទះ​បើ​ពុំ​មាន​ការចាំបាច់ ឬ​ប្រមូលផ្ដុំ​ដែល​មាន​លក្ខណៈ​មនុស្ស​ច្រើន​នាំ​ឲ្យ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ មក​ដល់​គ្រួសារ​និង​សហគមន៍​របស់​យើង​។

​ក្នុងឱកាស​នោះ ក៏មាន​អំណោយ​សប្បុរសធម៌ ជា​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ដន​របស់​លោកស្រី សេន យ៉ានី និង​ស្វាមី ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ២៥ គីឡូ​និង​ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ដែល​សរុប​ថវិកា​អស់​ចំនួន ២០​លាន ៦៥ ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ