ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នគរបាល​ខណ្ឌ​ឫស្សីកែវ​ឃាត់​រថយន្ត​និង​ម៉ូតូ​ជាង ៥០០ គ្រឿង អំឡុងពេល ១២ ថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ​បានអោយដឹងថា តាំងពី​ថ្ងៃ​ទី​១ ខែ​ឧសភា​មកដល់​ថ្ងៃទី​១២ ខែ ឧសភា ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​ទាំង​ថ្ងៃ​និង​យប់​បាន​យានយន្ត ចំនួន ៥៦៧ គ្រឿង រួម ដែល​ភាគច្រើន​បទល្មើស​ម៉ូតូ មិន​ពាក់​មួកសុវត្ថិភាព​។​

​លោក​បាន​បញ្ជាក់​ឱ្យដឹងថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ឫស្សីកែវ​បានដាក់​គោលដៅ​ដើម្បី​រឹតបន្តឹង​និង​ផាកពិន័យ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ដើម្បី​ឆ្លើយតប​ក្នុង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​។​

​លោក​ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បានឲ្យដឹង​ទៀតថា ចាប់តាំងពី​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់ឲ្យ​អនុវត្ត​និង​ពង្រឹង​ច្បាប់​ចរាច​រណ៍​ថ្មី យោងតាម​អនុក្រឹត្យ​លេខ​៣៩​នៅ​ទូទាំង​ប្រទេស​មក កម្លាំង យើង​បាន​ដាក់​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ជា​រៀងរាល់ថ្ងៃ ហើយ​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​មន្ត្រី​ទាំងអស់​ឲ្យដឹងពី​ផែនកា​ររបស់​ថ្នាក់ដឹកនាំ​មុននឹង​ចុះ​តាម​គោលដៅ​ផង​ដែរ​។​

​លោក ហ៊ាង ថា​រ៉េត បន្ថែមទៀតថា ចំពោះ​ការ​រឹតបន្តឹង​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ក៏​មាន​ការបន្ធូរបន្ថយ​ខ្លះ​ដែរ យោង​តាម​អនុក្រិឹត្យ​លេខ​៣៩ ដោយ​ម៉ូតូ​ធ្វើការ​ផាកពិន័យ​តែ ៧​ចំណុច​នោះ​ទេ រីឯ​រថយន្ត​ធ្វើ​ការផាកពិន័យ​ចំនួន​៩ ចំណុច​។ ការ​ក្រើនរំលឹក​របស់​ក្រសួង​មហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ហាម​មិនឲ្យ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​លើ​ស​ផែនការ​របស់​អនុក្រឹត្យ​លេខ​៣៩​នោះឡើយ​។​

​លោក​អធិការ​ខណ្ឌ​ឫស្សីកែវ​បាន​បន្តថា យើង​ឃើញស្រាប់​ហើយ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​ផ្សព្វផ្សាយ​រួចហើយ ដែល​មានផេ​ក​របស់​ក្រសួង​មហាផ្ទៃ និង​ផេ​ក​របស់​អគ្គស្នងការ​ដ្ឋា​នគរបាល​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ជាច្រើន​ទៀត​។ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​មិនទាន់​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ឡើយ​ធ្វើ​ឱ្យ​យើង​មាន​ការលំបាក​ក្នុង​ការអនុវត្ត​ផងដែរ ដោយ​ពួកគាត់​បាន​ធ្វើ​ការតវ៉ា​ថា​ការ​ដាក់​គោលដៅ​នីមួយៗ​របស់​សមត្ថកិច្ច​មូលដ្ឋាន​មិន​បាន​ជូនដំណឹងដ​ល់​ពួកគាត់ ហើយ​សូម​បងប្អូន​កុំ​យល់ច្រឡំ​ថា​យើង​ដាក់​គោលដៅ​នេះ​មិនមែន​ជា​ប្រចាំ​នោះទេ​។​

​ការអនុវត្ត​ពីថ្ងៃ​ដំបូង​មក​ទល់​នឹង​ពេលបច្ចុប្បន្ន​នេះ លោក​អធិការ​បាន​រៀបរាប់ថា នគរបាល​ខណ្ឌ​ឫស្សីកែវ​ទាំង​ពីរ​ក្រុម​ដែល​បាន​ចុះ​អនុវត្ត​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​ចំណុច​ទី​១ បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​ការផាកពិន័យ​ចំនួន​៧០%​ពី​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​យើង​មិន​ចង់បាន​៧០​ភាគរយ​នោះ​ទេ​គឺ​យើង​ចង់ឲ្យ​ប្រជាជន​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ។ ចំណុច​ទី​២ ថ្នាក់លើ​ដែល​មាន​ក្រសួង​មហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​អនុវត្ត​ទាំងអស់​ថា​ត្រូវ​ចេះ​គោរព​និង​មាន​សីលធម៌​ចំពោះ​ប្រជាពលរដ្ឋ​យើង​ផងដែរ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ ។ មុន​នឹង​បងប្អូន​ចេញដំណើរ​ពី​ផ្ទះ​ជិះ​ម៉ូតូ ត្រូវមាន​ពាក់មួក​សុវត្ថិភាព​ដាក់​គន្លឹះ​ឲ្យ​ត្រឹមត្រូវ​ម៉ូតូ​ត្រូវមាន​កញ្ចក់​។ ហើយ​បើ​ជិះ​រថយន្ត​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យបាន​គ្រប់គ្រាន់ ៕

 

Filed in: ព័ត៌មានជាតិ