ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ក្រុង ស្រុក និង ឃុំ សង្កាត់ ព្រមទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ស្ដីពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ​អភិបាលខេត្ត បាន​លើកឡើង​ថា នៅ​ចំពោះមុខ​នេះ រដ្ឋបាល​ខេត្ត​កំពត​មាន​ក្ដីបារម្ភ ពី​បញ្ហា​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ក្រុង​កំពត និង​ឃុំ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ ដែល​ជាប់​ក្រុង​កំពត ដែល​បច្ចុប្បន្ន​នេះ​បង្កឡើង​ដោយ​ភាព​អវិជ្ជមាន​មួយចំនួន និង​ការខ្វះខាត​ប្រព័ន្ធ​រំដោះ​ទឹក​បណ្ដាល​ធ្វើឱ្យ​ប្រឈម​នៃ​ការបិទ​ផ្លូវទឹក រំដោះ​ចេញពី​ក្រុង​ទៅ​ទម្លាក់​តាម​ប្រព័ន្ធ​បង្ហូរទឹក​ដែល​មាន​ស្រាប់ ។​

​ផ្ដើមចេញ​ពី​ក្ដីបារម្ភ​នេះ លោក ជាវ តា​យ អភិបាលខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេលនេះ គឺ​ពិត​ជា​សំខាន់ សម្រាប់​ផ្ដល់​លទ្ធភាព ឱ្យ​គ្រប់​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ក្នុង​គណៈកម្មការ ចូលរួម​ពិនិត្យ​ពិភាក្សា រក​ចំណុច​ដំណោះស្រាយ​ល្អៗ ក្នុង​គោលដៅ ដើម្បី​ទប់ស្កាត់​ភាព​អានាធិបតេយ្យ និង​ធ្វើ​ការអភិវឌ្ឍ​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូទឹក ក្នុង​ភូមិសាស្ត្រ​នៃ​ក្រុង​កំពត និង​បណ្ដា​ឃុំ​មួយចំនួន​ទៀត​នៃ​ស្រុក​ទឹកឈូ ជាប់​ក្រុង​កំពត ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ពិសេស ចៀសផុត​បាន នូវ​ការលិចលង់ ឬ​ដក់​ទឹក​ក្នុង​ក្រុង​កំពត​បន្តទៀត​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ក៏បាន ស្នើ​ដល់​អាជ្ញាធរ មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព នឹង​រាល់​អ្នកពាក់ព័ន្ធ​ទាំងអស់ នៅ​ចំពោះមុខ​នេះ ត្រូវតែ​ចូលរួម​សហការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​រៀងខ្លួន​ឱ្យបាន​ល្អ ដោយ​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការអនុវត្ត​នៅ​ចំពោះមុខ​នៃ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ឱ្យមាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​និរន្តរភាព​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ