ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​យុវជន​ពីររូប ពី​បទ​បង្ក​របួសស្នាម ដោយ​ដុំ​ថ្ម និង​ដាវ​សា​ម៉ូ​រ៉ៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃ​សុក្រ ០២​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣:៤០ នាទី នៅ​ចំណុច ជិត​សាលារៀន​វិទ្យាល័​យនេត​យ៉ង់ ស្ថិតក្នុង​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​កាប់​ដោយ​កាំបិត​សាំ​ម៉ូ​រ៉ៃ និង​គប់​ដុំ​ថ្ម​) ដែល​បង្ករ​ឡើង​ដោយ​ក្រុម​ជន​សង្សយ័​មាន​គ្នា​ចំនួន ៥ នាក់​បាន​ធ្វើ​សកម្មភាព កាប់ នឹង គប់​ដុំ​ថ្ម ទៅលើ​ជនរងគ្រោះ​ចំនួន ០២​នាក់​

1-​ឈ្មោះ សៀត ស៊ី​ឆាវ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ បណ្តាលឲ្យ​រងរបួសរ​លា​ត់​កែងដៃ ( ត្រូវ​នឹង​ដុំថ្ម )
2-​ឈ្មោះ សេង ង៉ូវ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ បណ្ដាលអោយ​ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង

​ក្នុង​កិច្ច​ប្រត្តិបត្តិការ​នេះ​កម្លាំង​យើង​ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ០២ នាក់​នឹង​រត់​គេចខ្លួន​០៣ នាក់​
1-​ឈ្មោះ ហៃ ចាន់​ឌី ភេទ​ប្រុស អាយុ​២២ ឆ្នាំ ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។
2-​ឈ្មោះ ពុំ ពេជ្រ ភេទ​ប្រុស អាយុ​២១ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ចំពោះ​ជនសង្ស័យ​ចំនួន ០៣​នាក់​ទៀត​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយគ្នា បាន​រត់គេចខ្លួន ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​រឹបអូស​សម្ភារៈ​វត្ថុ​តាង រួមមាន ៖
-​កាំបិត​ឆ្នៃ ដង​ឈើ ចំនួន​០២​ដើម
-​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១4 ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង​1O 2730

​បច្ចុប្បន្ន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ