ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន​) កាលពី​ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០​។ ក្រោយពី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ០៩ និង ០០​នាទី ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ី បញ្ញា ហៅ តុ​ប អាយុ​៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ហ្វាស​អ៊ិន​វេសមិន ត្រេ​ឌី​ង មាន​ស្រុកកំណើត ខេត្ត​កំពង់ចាម ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១៩៣ ផ្លូវ​៣១BT ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តប​តាម​ពាក្យបណ្តឹង របស់​ឈ្មោះ លឹម សំអឿន អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​ជា​មេធាវី តំណាង​ឲ្យ​ក្រុមហ៊ុន ហ្វាស​អ៊ិន​វេសមិន​ត្រេ​ឌី​ង​មាន​ទីលំនៅ អាគារ​២២ ផ្លូវ​៥៩០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ​បាន​ឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ខ្លួន​បាន​ចូល​បំរើ​ការងារ ក្នុង​ក្រុមហ៊ុន វ៉េ​ន ណូ​វ៉ា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​មាន​តួនាទី​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ (​លក់​ប្រេងម៉ាស៊ីន​)​។ ដោយ​នៅ​អំឡុង​ឆ្នាំ​២០១៩ ពេល​ប្រមូលប្រាក់​ពី​អតិថិជន​បាន ខ្លួន​ពុំ​បាន​យក​ប្រាក់​ទៅ​ទូរ​ទាត់​ជូន​ក្រុមហ៊ុន​ទេ ដោយ​យក​ប្រាក់​នោះ​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​សរុប​ចំនួន ១៣០០០​ដុល្លារ​អាមេរិក (​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ​) ហើយ​ខាង​ក្រុមហ៊ុន​បាន​ហៅ​រូប​ខ្លួន​មក​សម្របសម្រួល​ដោយ​រូប​ខ្លួន​សន្យាថា​នឹង​យកប្រាក់​មក​ទូទាត់​សង​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ដោយ​គ្មាន​ការជឿទុកចិត្ត ទើប​ខាង​ក្រុមហ៊ុន​បាន​នាំ​រូប​ខ្លួន​ប្រគល់ ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ