ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា ក្រឡាប់​ផ្ងារជើង នៅ​ក្រុង​ស្ទឹងសែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ធំ ៖ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៥​និង​៤០​នាទី​(​ជិត​ភ្លឺ​) លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ (​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន​) ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង បណ្ដាលឲ្យ​ខូចខា​តស្រា​បៀរ​កម្ពុជា​មួយចំនួ​ន រថយន្ដ​០១​គ្រឿង ប៉ុន្ដែ​មិន​មាន​របួស​ដល់​មនុស្ស​ឡើយ​។​

​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ខៀវ ផ្លាកលេខ ភ្នំពេញ​3E.3522 របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា សណ្តោង​សឺ​មី​រ៉ឺម៉ក​ផ្លាកលេខ​ភ្នំពេញ​4A.4889 ផ្ទុក​ស្រា​បៀរ​កម្ពុជា (​បើកបរ​ទិស​ដ​ពី​ត្បូង​ទៅ​ជើង​) អ្នកបើកបរ​ឈ្មោះ សារ៉ាត់ ពិ​សិត អាយុ ២២​ឆ្នាំ រស់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ចំពោះ​វត្ថុតាង​នៅ​កន្លែងកើតហេតុ ដោយ​យក​ចេញ​មិនទាន់បាន សមត្ថកិច្ច​កំពុង​ចាត់ចែង​នៅ​កន្លែងកើតហេតុ​។​

​មូលហេតុ​៖ បឋម​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ដ​បើកបរ ក្នុងស្ថានភាព​ងងុយ​៕

Filed in: ព័ត៌មានជាតិ