ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើរ​សុំ​អំឡុង​ពេល​កូវី​ដ​១៩ នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ ក្រសួង​ផែនការ សហការ​ជាមួយ រដ្ឋបាល​ខេត្ត​កែប បាន​បើក​វគ្គ​បណ្តុះ​បណ្ត​ល ស្តីពី នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ១៩ ក្រោម​អ​ធីបតី​ភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ និង​មាន​ការអញ្ជើញ​ចូលរួម លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត និង​មន្ត្រីរាជការ​ដែល​អញ្ជើញ​មកពី​មន្ទីរ​ផែនការ​ចំនួន ៦​ខេត្ត​រួមមាន​៖ ខេត្ត​កែប កំពត ព្រះសីហនុ កោះកុង តាកែវ និង​កណ្តាល ។​

​ក្នុងឨកាស​នោះ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​រាយការណ៍​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ក្នុង​ខេត្ត​កែប ដោយ​បាន​គូសបញ្ជាក់ថា រដ្ឋបាល​ខេត្ត​កែប បាន​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​អំពី​ការទប់ស្កាត់​ការឆ្លង​ជំងឺ កូវី​ដ​-១៩ តាម​គ្រប់​មធ្យោបាយ​។ ចំពោះ​ពលករ​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ហើយ​វិល​ចូល​មក​ស្រុក​កំណើត​វិញ​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក ដាក់​ឱ្យ​នៅ ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ ចំពោះ​ករណី​ជំងឺ​កូវី​ដ​១៩ ទាំង​៤​ករណី​នៅ​ខេត្ត​កែប ជា​ករណី​ឆ្លង​ពី​ខាងក្រៅ មិន​ឆ្លង​ក្នុង​ហ​សគម​ន៍​នោះទេ ហើយ​ពេលនេះ បាន​ព្យាបាល​ជាសះស្បើយ​ជា​ស្ថាពរ និង​ពុំ​មាន​ករណី​ឆ្លង​ថ្មី​ទៀតឡើយ ។

​ជាមួយនេះ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ តាមដាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការអនុវត្ត លើ​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ឱ្យ​ទទួល​បានជោ​ជ័យ​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ មានប្រសាសន៍ថា ចាប់ពី​ដើម​ឆ្នាំ​២០២០​នេះ ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក បូក​រួម​ទាំង​កម្ពុជា​យើង​ផង បាន​នឹង​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​និង​ជួយ​អន្តរាគមន៍​បន្ទាន់​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​រង​ផលប៉ះពាល់​ពិសេស​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួល​រង​ប៉ះពាល់​ខ្លាំងជាងគេ តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ​ជា​គោល​។

​លោក​បាន​បន្ថែមទៀតថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ជួយ ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ដែល​មាន​ប័ណ្ណ​សមធម៌ ដោយឡែក​គ្រួសារ​ក្រីក្រ​មួយ​ចំនួន ដែល​អវត្តមាន​អំឡុងពេល​ប្រមូល​ទិន្នន័យ និង​គ្រួសារ​ខ្លះ​ទៀត​ទើប​ទទួល​រង ផលប៉ះពាល់ បាត់បង់​ចំណូល​ដោយ​ជំងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កំណត់​ឱ្យ​ក្រសួង​ផែនការ ធ្វើ​បច្ចុប្បន្នភាព​លើក​ការកំណត់ អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ដើម្បី​បញ្ចូល​គ្រួសារ​ក្រីក្រ​ដែល​នៅ​ខ្វះចន្លោះ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​ផែនការ​ត្រូវការ​មន្ត្រី​ដែល​មាន សមត្ថភាព និង​លះបង់​ពេលវេលា​សម្រាប់​ធ្វើជា​គ្រូ​បង្គោល ទទួលខុសត្រូវ​នៅ​តាម ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​នៅពេល​អនុវត្តន៍​ការងារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​ការផ្តល់​ការ​គាំពារ រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ