ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គ្រួសារ​ពលរដ្ឋ​ប្រឈម​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស​ចំនួន​១០០​គ្រួសារ​បាន​ទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ងាយ​រងគ្រោះ​ក្នុង​គោលដៅ មក​ពី​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស សរុប​ចំនួន​១០០​គ្រួសារ ត្រូវបាន​មក​ទទួល​អំណោយ មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​អ៊ុយ ស៊ើង ត្រាំសសរ ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា​ឆ្នាំ ២០២០ ក្រោម​វត្តមាន លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត អមដំណើរ​ដោយ លោក​-​លោកស្រី អភិបាលរង​ខេត្ត សមាជិក សមាជិកា សាខា អនុសាខា​កាកបាទ​ក្រហម និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានបញ្ជាក់​ថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន តែងតែបាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ រួមសុខ​រួមទុក្ខ រំលែក​លំបាក ជាមួយ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​ទូទាំងប្រទេស ពោល​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហម​ជានិច្ច​ដោយ​មិន​បាន​រើសអើង​។

​ជាក់ស្តែង ស្ថិតក្នុង​ស្ថានភាព​ប្រទេស​ជាតិ និង​ពិភពលោក​រួមគ្នា ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត តែង​បាន​ចូលរួម ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ចុះ​ដល់​មូលដ្ឋាន ដើម្បី​អប់រំ​ផ្សព្វផ្សាយ ពី​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ ស្បៀងអាហារ​ទំនុកបំរុង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ការខ្វះខាត ដោយ​មិន​ទុក​ចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​មិន​បានដឹង​និង​មិន​បាន​ដោះស្រាយ​ឡើយ​។

​លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ប្រកាន់ខ្ជាប់ អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ឧស្សាហ៍​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាល់​កុល ដើម្បី រក្សាបាន​នូវ​សុខភាព​ល្អ ជៀសផុត ការឆ្លង នៃ​វីរុស​កូវី​ដ​១៩​ដ៏​កាច​សាហាវ​នេះ មកលើ​សង្គម​គ្រួសារ​និង​សហគមន៍​យើង ព្រោះ​ជំងឺ​កាច​សាហាវ​នេះ​នៅ​ពុំ​ទាន់​ធូរស្បើយ​នៅឡើយ​ទេ​នាបច្ចុប្បន្ន ក្នុង​ពិភពលោក​យើង​នេះ​។

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់ បង្កបង្កើន​ផល​កសិកម្ម ដាំ​ដុះ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ដោះស្រាយ​សម្រាល​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​ក្រើនរំលឹក​ណែនាំ​ដល់​សមាជិក​គ្រួសារឲ្យ​ចូលរួម​អនុ​វត្ត​ច្បាប់​នានា របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ល្អ ជៀសឱ្យផុត​ពី​ល្បែង​អបាយមុខ​គ្រឿងញៀន និង​បើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​សេចក្ដីសុខ និង​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។​

​ចំពោះ​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ សរុប​ចំនួន​១០០​គ្រួសារ​ក្នុង​នោះ មកពី​ស្រុក​អង្គរជ័យ​ចំនួន​៥០​គ្រួសារ ស្រុក​បន្ទាយ​មាស​ចំនួន​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គី​ឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គី​ឡូ ទឹក​សុទ្ធ​១​យួរ ម្រេច​ម៉ត់​១​កញ្ចប់​តូច និង​ថវិកា​មួយចំនួន​។​ព្រម​ជាមួយគ្នានេះ លោក​ក៏​បាន​ជូន​ថវិកា​មួយ​ចំនួន​ដល់​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ និង​ក្រុមគ្រូពេទ្យ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ