ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ដឹកនាំ​កម្លាំងចម្រុះ ចុះ​កំណត់​ព្រំ​ដី​កម្មសិទ្ធិ​និង​ដក​បង្គោលរបង​ដែល​ជន​ខិលខូច​បោះ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​វាស់វែង​កំណត់​ដី​កម្មសិទ្ធិឯកជន​និង​ដី​របស់​រដ្ឋ ហើយ​បញ្ជា​ឱ្យ​គ្រឿងចក្រ​ជីក​ដក​បង្គោលរបង​ដែល​ជន​ខិលខូច​បោះ​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ត្រង់​ចំណុច​គល់​ស្ពាន​ធំ​ផ្នែក​ខាង​លិច ក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​សូម​ជម្រាប​ផងដែរ​ថា ការដក​បង្គោលរបង​ត្រង់​ចំណុច​ខាងលើ​នេះ បាន​ធ្វើឡើង ខណៈ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់​ផ្ទុះ​ការតវ៉ា​ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​គេ​ស្គាល់​ថា​ជា​ម្តាយក្មេក​របស់ លោក សៅ ទីន មន្ត្រី​សាលាស្រុក បាន​ចាក់ដី​កេង​រំលោភ​ចូល​ក្នុង​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​នេះ​ប្រមាណ ២.០០០​ម៉ែត្រការ៉េ ត្រង់​ចំណុច​គល់​ស្ពាន​ធំ ក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ សហ​រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជុំវិញ​ករណី​នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បានឱ្យដឹងថា ពិតជា​មាន​ការចាក់ដី​លុប​រំលោភ​ចូល​ក្នុង​ដី​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ហើយ​ដី​ដែល​ប្រជាពលរដ្ឋ​ចាក់​រំលោភ​ចូលក្នុង​ដី​បឹង​ធម្មជាតិ​នេះ មាន​ប្រវែង​ប្រមាណ ៣០​ម៉ែត្រ​(​គិត​ជើង​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវជាតិ​)​។​ចំពោះ​ការចាក់ដី​រំលោភ​ចូល​បែបនេះ លោក​បាន​បញ្ជា​ឱ្យ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ដក​បង្គោល​ចេញ​ទាំង​អស់ រួច​ហើយ​វាស់វែង​កំណត់​ព្រំ​ដី​ជូន​ពួកគាត់​វិញ ដោយ​ផ្អែក​ទៅតាម​ប័ណ្ណកម្មសិទ្ធិ​។​

​បន្ទាប់ពី​មាន​ចំណាត់ការ​ដ៏​ក្តៅ​បែបនេះ ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​ខាងលើ បាន​សំដែង​ក្តីរីករាយ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​កំពង់ត្រាច ដែល​បាន​ជួយ​ដោះស្រាយ​និង​មាន​វិធានការ ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​ទាន់ពេលវេលា​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ