ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ងិន ងិន​ដា អភិបាលរង​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ជា​អតីត​យុទ្ធជន​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​ពិសាខ ឆ្នាំ​ជូន ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ថ្មី លោក ជន សុផល សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ដួង កែវ​ចិន្ដា សមាជិក​ក្រុម​ព្រឹក្សា​ខេត្ត និង​លោកស្រី​អភិបាលក្រុង​កែប ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ បាន​អញ្ចើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​សម្ភារៈ ស្បៀង​អាហារ​មួយ​ចំនួន​ដល់​អតីតយុទ្ធជន​ចំនួន​២៩​នាក់ ស្ថិតនៅ ភូមិ​ថ្មី សង្កាត់ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ចំពោះ​សម្ភារៈ​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ជា​អតីតយុទ្ធជន ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គី​ឡូ ទឹកត្រី សាប៊ូ ម៉ាស អាល់​កុល ក្រមា ខិតប័ណ្ណ អប់រំ និង​ថវិកា​ចំនួន ៤០,០០០ រៀល ផងដែរ​។

​ក្នុងឱកាស​នោះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត បាន​លើកឡើង​ដោយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​នីមួយៗ ត្រូវ​រក្សា​សុខ​ភាព​ឱ្យបាន​រឹងមាំ ពិសេស​ត្រូវ​ចេះ​រក្សា​អនាម័យ​ជាប្រចាំ​ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ចម្លង​មេរោគោ​ផ្សេងៗ នៅក្នុង​សហគមន៍​របស់​យើង​។​

​ជាមួយគ្នានេះដែរ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អតីតយុទ្ធជន​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល​បាន​ញឹកញាប់​មុន​នឹង​កាន់ ចំណីអាហារ ហើយ​ពេល​ចេញ​ខាងក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​ជាប់​ជាប្រចាំ ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ការចម្លង​ជំងឺ​ផ្សេងៗ ពិសេស​បង្ការ ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ ១៩ ដែល​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ និង​រាតត្បាត​ពេញ​ពិភពលោក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ