ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​ក្នុងភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ប្រតិកម្ម​រឿង​គេ​ចាក់​ដី​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​និង​កំពុង​មាន​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ដោយសារ​មាន​គេ​ចាក់​លុប​និង​ធ្វើ​របង យក​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ បំណង​យក​ធ្វើជា​កម្មសិទ្ធិ​។​

​ប្រតិកម្ម​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​អង្គ​ដូន​កែវ ជាប់​គល់​ស្ពាន​ធំ​ផ្នែក​ខាង​លិច ស្ថិតក្នុង​ភូមិ​ដំណាក់​ក្រឡាញ់​ខាងកើត ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការ​បាន​អះអាង​ពី​ប្រជាពលរដ្ឋ ឈ្មោះ ហ៊ុន ច​ន្តា រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ បាន​រៀបរាប់​ថា ចំណុច​ដី​ដែល​គេ​ចាក់​លុប​ហើយ​ធ្វើ​របង​នេះ​ជា​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ដោយ​កន្លង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ធ្វើ​ការហាមឃាត់​មិន​ឱ្យ​ចាក់​លុប​យក​ដែរ ប៉ុន្តែ​គេ​នៅតែ​ចាក់ដី​បន្ត​រហូត​ហ៊ុម​ព័ទ្ធ​របង​បានសម្រេច​ដដែល​។ ពលរដ្ឋ​ខាងលើ​បាន​បញ្ជាក់ទៀតថា ចំណុច​ដែល​គេ​ចាក់​រំលោភ​យក​នេះ​មិនមែន​ជា​ដី​វត្ត​នោះទេ​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​សុទ្ធសាធ តែ​ពេល​នេះ​ត្រូវគេ​ចាក់​ដី​លុប​ហើយ​ធ្វើ​របង​យក​ដោយ​គ្មាន​ញញើត​ច្បាប់​។​

​ជុំវិញ​នឹង​ប្រតិកម្ម​ខាងលើ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ប្រាប់​អ្នកសារព័ត៌មានថា ក្នុងនាម​ជា​អាជ្ញាធរ លោក​នឹង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ពោល​គឺ​ដោះស្រាយ​តាម​គោលការណ៍​ឈ្នះ ឈ្នះ ដោយ​មុនដំបូង​យើង​នឹង​ឱ្យ​ជំនាញ​វាស់វែង​កំណត់​ព្រំ​ដី​ឱ្យបាន​ជាក់លាក់​ជាមុន​សិន​ទើប​រក​ដំណោះស្រាយ​បាន​ដោយ​សន្តិវិធី​។​

​លោក​អភិបាលរង​ស្រុក​បាន​បន្ថែមថា ដំណោះស្រាយ​បែប​នេះ ពុំ​មាន​ការលំបាក​ទេ​ព្រោះ​ចំណុច​នេះ​ក៏​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ដែរ ម្លោះ​ហើយ​យើង​ត្រូវ​វាស់វែង​កំណត់​ដី​កម្មសិទ្ធិ​ឱ្យបាន​ច្បាស់លាស់​ជា​មុន​សិន ដោយ​នៅ​សល់​ប៉ុន្មាន​គឺជា​ដី​របស់​រដ្ឋ​ហើយ​។​

​ជាមួយនេះ លោក​អភិបាលរង​ស្រុក ក៏បាន​លើកឡើង​ដោយ​សន្យាថា​នឹង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​យុត្តិធម៌​គ្មាន​លំអៀង ប្រសិន​ជា​ការវាស់វែង​ឃើញថា មាន​ករណី​កេង​រំលោភ​ចូលក្នុង​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​មែន​នោះ លោក​នឹង​ឱ្យ​ដក​បង្គោលរបង​ចេញ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ