ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កំពត ធ្វើ​ពិធី​ប្រគល់ និង​ទទួល ព្រះរាជក្រឹត្យ ផ្ដល់​សញ្ជាតិ​ខ្មែរ ព្រមទាំង​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន​០៧​កន្លែង ជូន​ដល់ លោក អូ​ប្រាយ​អិន ហ្ស​ក​អា​ឡិន ហៅ (​ថម )​ជនជាតិ​អាមេរិក​សញ្ជាតិ​អាមេរិក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ធ្វើ​ពិធី​ប្រគល់​និង​ទទួល​ព្រះរាជក្រឹត្យ តាម​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដល់​សញ្ជាតិ​ខ្មែរ ជូន​ដល់​ជនជាតិ​អាមេរិក​សញ្ជាតិ​អាមេរិក​ម្នាក់​មាន​សិទ្ធ​ស្នាក់​និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុ​ជា ព្រមទាំង​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន​០៧​កន្លែង​។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​វត្តមាន​ចូលរួម ពី​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​វត្តមាន លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ អង្គភាព​ចំណុះ​សាលាខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ផងដែរ​។​

​លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេជោ​ហ៊ុនសែន បាន​លើក​បញ្ជាក់​ថា ស្រប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេជោ​ហ៊ុន សែន​ដែល​តែងតែ​បាន​ចាត់ទុក​អាមេរិក​គឺជា​មិត្ត​ភក្កិ​ល្អ​ជាមួយ​កម្ពុជា ។ ហើយ​ក្នុង​ករណី​លោក (​ថម​) កន្លងមកនេះ​មាន​ការរំលោភបំពាន ពី​ដៃគូ​រកស៊ី​ជាមួយគ្នា នឹង​មាន​ដំណោះស្រាយ​រក​យុត្តិធម៌​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ដែល​ដំណោះស្រាយ​នេះ​ត្រូវបាន​សម្ដេច​តេ​ជោមាន​ការកោ​ត​សរសើរ​និង​គាំទ្រ​យ៉ាង​ខ្លាំង​។ ហើយ​ចំពោះ​ករណី​លោក​(​ថម​)​នេះដែរ រាជរដ្ឋាភិបាល គឺ​សម្ដេច​តេជោជា​ប្រមុខ​ដឹកនាំ នៅពេល​បាន​ដឹងថា មាន​ការរំលោភ​បំពាន​ពី​ដៃគូ​រកស៊ី​ជាមួយ​គ្នា សម្ដេច​តេជោ តែងតែ​មាន​ការអាណិតអាសូ​រ ជាពិសេស​នៅពេល​ដឹងថា លោក (​ថម​) ត្រូវ​បាន​ចូលនិវត្តន៍​ហើយ សម្រេចចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា ដែល​បាន​ជ្រើសរើស​ទីតាំង​ខេត្តកំពត​ជា​កន្លែង​ជម្រើស​ចុងក្រោយ​របស់​ជីវិត​លោក ថែម​ទាំង​ពិនិត្យឃើញ​សកម្មភាព​របស់​លោក​(​ថម​) មាន​គម្រោង​ផ្ទះសម្បែង​ដីធ្លី និង​ស្រឡាញ់​ប្រទេស​កម្ពុជា​ដោយ​បេះដូង​របស់​គាត់​ផ្ទាល់ សម្ដេច​តេ​ជោក៏​ពេញចិត្ត សម្រេច​ទូល​សុំ​ព្រះមហាក្សត្រ​ដើម្បី​ផ្ដល់​សញ្ជាតិ​ខ្មែរ​ជូន​លោក​( ថម​)​ក្នុង​ក្ដី​ស្រឡាញ់​ពេញ​បេះដូង​ជា​សមាជិក​គ្រួសារ​ខ្មែរ​តែ​មួយ​។​

​ជាមួយ​ឱកាស​នោះ លោក ដួង តារា ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម​ថា ចាប់ពី​ពេលនេះ​តទៅ លោក (​ថម​) និង​ធ្វើ​កិច្ចការ​រស់នៅ​ស្របតាម​ច្បាប់​ប្រទេស​កម្ពុជា ហើយ​កិច្ចការ​ខ្វះខាត​ត្រង់ណា សង្ឃឹម​ថា​រដ្ឋបាល​ខេត្ត​កំពត​និង​ជួយ​សម្របសម្រួល ដើម្បី​ធ្វើឱ្យ​ការរស់នៅ​លោក​( ថម​)​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​សុខ​សប្បាយ​ទាំងអស់គ្នា​។

​ក្នុងឱកាស​នោះ​ដែរ លោក (​ថម​) ក៏​បាន​សម្ដែង​អំណរគុណ​ចំពោះ​សម្ដេច​តេជោ​ហ៊ុនសែន ដែល​បាន​ជួយ​រក​យុត្តិធម៌​ព្រមទាំង បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ ដើម្បី​ជា​សិទ្ធិ​រស់នៅ​ស្រម​ច្បាប់ ក្នុងប្រទេស​កម្ពុជា ដែល​ជា​ទឹកដី ដែល​លោក​ស្រលាញ់​ពេញ​បេះដូង​នៃ​ជីវិតចុងក្រោយ​របស់​លោក​(​ថម​)​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ