ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នគរបាល​ក្រុង​បាត់ដំបង​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ចូលរួម​ជាមួយ​កំលាំង​ក្រុម​អន្តរាគមន៍ នៃ អធិការដ្ឋាន បាន​ធ្វើ​ការបង្ក្រាប​ករណី​រក្សា​ទុកដឹកជ​ញ្ជូ​ន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​០១​ករណី​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​ កាលពី​ថ្ងៃ ព្រហស្បត្តិ ១​រោច ខែ​ពិសាខ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ ឧសភា​ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៤០ នាទី​នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏​ដូច​ជា​យោបល់​ណែនាំ​លើ​ការងារ​ជំនាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង​ដែល​មាន​លោក​វរសេនីយ៍ឯក ឆាង​វណ្ណ​ឆៃ ជា​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ចូលរួម​ជាមួយ​កំលាំង​ក្រុម​អន្តរាគមន៍ នៃ អធិការដ្ឋាន បាន​ធ្វើ​ការបង្ក្រាប​ករណី​រក្សា​ទុកដឹកជ​ញ្ជូ​ន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​០១​ករណី​
​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​គឺ ៖
១-​ឈ្មោះ កេង ដា​រ៉ា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​ព្រួច សង្កាត់ ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​
២-​ឈ្មោះ អាន សំអឿន ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
៣-​ឈ្មោះ ទឹង សេង​ហាប់ ហៅ​ហ៊ីង​ហៅ​ជាតិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
​ក្នុង​ប្រតិបត្តិការ​នេះ​ដកហូត​វត្ថុតាង​រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់ប្លាស្ទិក​ថ្លា ចំនួន ០៤​ថង់ (​មិនទាន់​ថ្លឹង​ទម្ងន់​)
២-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​
៣-​ថង់​ប្លា​ស្ទីច​ចំនួន​០១
៤-​កាបូប​សំរាប់​ដាក់​ប្រាក់​ពណ៌​ខ្មៅ​ចំនួន​០១
៥-​ម៉ូតូចំ​នួន​០១​គ្រឿង ម៉ាក​ហុងដា​វ៉េវ​១០០ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ។​
​បច្ចុប្បន្ន​នគរបាល​ក្រុង​បាត់ដំបង​បាន​រៀបចំ​សំ ណុំ​រឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​មក​កាន់​ការិយាល័យំ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ