ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​ឬ​ដឹកជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ កាលពី​ថ្ងៃ ពុធ ១៥​កេ​ី​ត​ខែ​ពិសាខ​ឆ្នាំជូត​ទោ​ស័ក ព​. ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​១០​នាទី អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាត់ដំបង ក៏ដូចជា​មតិ​ណែនាំ​ជំនាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ ដំ បង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ដែលមាន​លោក​វរសេនីយ៍ទោ សុខ និមល ជា​នាយការិយាល័យ រួមសហកា​រណ៍ ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរ បាល​ក្រុង​បាត់ដំបង​ដែល​មាន​លោក​វរ​សេ​នី យ៍ ឯក ឆាង វណ្ណ​ឆៃ ជា​អធិការ​នគរបាល​ក្រុង បង្ត្រាប​ករណី​ជួញដូ​ររក្សាទុក​ឬ​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ក្នុង​បទ ល្មើស​ជាក់ស្តែង​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​គឺ​៖
១-​ឈ្មោះ ប៊ុន សារិន​កក្កដា ភេទ​ប្រុស​អាយុ​៤៣ ឆ្នាំ​រស់នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
១-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ICE​ចំនួន​០១​ថង់ ទម្ងន់​១០០,១៨​ក្រាម​
២-​អាវុធខ្លី​ចំនួន​០១​ដើម​ប្រើហ្កាស់​បាញ់​គ្រាប់កង់​
៣-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​
៤-​សៀវភៅបញ្ជី​សម្រាប់​ទូទាត់​ចំនួន​០១
៥-​ដែកកេះ​ចំនួន​០២​ជា​សម្ភារ​:​សម្រាប់​ជក់​គ្រឿងញៀន​។

​ពេល​នេះ​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ​ស្រាវជ្រាវ​និង​រៀបចំ​បញ្ជូន​ទៅ​តុលាការដេី​ម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ