ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង​ជាង​១០០​នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ជាង​១០០​នាក់ បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២០​នៅក្នុង​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​នាយ នាយរង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក និង​អធិការ អធិការរង​នគរបាល​ស្រុក​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​នគរបាល​ជា​ច្រើន​រូប​។

​ពិធី​នេះ​ដែរ​ក៏​មាន​មន្ត្រី​នគរបាល​ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក និង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​សរុប​ចំនួន ១៧០​នាក់ ក្នុងនោះ​មាន​នគរបាល​នារី​ចំនួន ៨​នាក់​ចូលរួម​ផងដែរ​។​

​ការ​បំពាក់ស័ក្តិ ក្នុងនោះ​មាន​៖
-​ថ្នាក់​វរសេនីយ៍ត្រី ចំនួន​០១​នាក់​
-​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៩០​នាក់​
-​ថ្នាក់​អនុសេនីយ៍ទោ ចំនួន ៣៤​នាក់​
-​ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ១៧​នាក់​
-​ថ្នាក់​ព្រិន្ទបាលឯក ចំនួន ០៦​នាក់​
-​ថ្នាក់​ព្រិន្ទបាលទោ​ចំនួន​០១​នាក់​
-​ថ្នាក់​ពលបាលឯក​ចំនួន​០១​នាក់​

​ក្រោយ​រៀបចំ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​រួច លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពី​សំណាក់ នាយ​ឧត្តមសេនីយ៍៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ព្រមទាំង​លោក ងួន រ​តន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ដែល​សម្តេច​ព្រមទាំង​អស់លោក​ក៏ដូចជា​ថ្នាក់ដឹកនាំ​ផ្សេងទៀត​តែងតែ​បាន​គិតគូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​ក​ងក​ម្លាំង​នគរបាល​ជាតិ​យើង​មិន​ដាច់​។​

​លោក​ឧត្តមសេនីយ៍ទោ​ថែម​ណែនាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរ​បាល​ទាំងអស់​ដែល​ទើប​ទទួលបាន​នូវ​ការប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​ប្រសើរ​បំផុត ត្រូវគោរព​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​សីលធ៌ម អាកប្បកិរិយា​ល្អ​សក្តិសម​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ។​តែ​ត្រូវ​ប្តូរផ្តាច់​ក្នុង​ភារកិច្ច​ការពារ​បូរ​រណ​ភាព​ទឹកដី ប្រឆាំង​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន មិន​ត្រូវ​យក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ឬ​ទាក់ទិន​ជាមួយ​អំពើ​ល្មើស​ច្បាប់​ឬ​ពួក​ជន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ឡើយ ពោល​ត្រូវធ្វើ​នូវ​អំពើ​ល្អ​គ្រប់ពេលវេលា​។​

​លោក​បន្តថា នគរបាល​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុងៗ​អង្គភាព មាន​សាមគ្គីភាព​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ក៏​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ឬ​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​សំខាន់​ការ​បំផុស​ចូលរួម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពិសេស​បញ្ហា​គ្រឿងញៀន និង​គ្រោះ​អគ្គិភ័យ​។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ​បាន​ស្នើ​ដល់​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បង្ការ​ការពារ​ខ្លួនឯង​ផ្ទាល់​ក៏​ដូចជា​ក្រុម​គ្រួសារ ចំ​ពោ​ចំពោះ​ករណី​ឆ្លង​ជំងឺ Covid-19 ក្រៅពី​នោះ​មន្ត្រី​នគរបាល​ត្រូវ​បន្ត​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោ​កទាំ​ងអស់​គ្នា ហើយ​មន្ត្រីនគរបាល​ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​លើ​បញ្ហា​នេះ ចៀសវាង​នូវ​ការរិះគន់​ឬ​ទិទៀន​ពី​មហាជន​ចំពោះ​កំហុសឆ្គង​របស់​មន្ត្រីនគរបាល​យើង​មួយចំនួន​តូច​ដែល​អនុវត្ត​មិនល្អ​៕

 

Filed in: ព័ត៌មានជាតិ