ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រាជរដ្ឋាភិបាល ដាក់ចេញ​កញ្ចប់​ច​វិកា​៥០​លាន​ដុល្លារ ដើម្បី​ផ្តល់​កម្ចី​ការប្រាក់​ទាប​ដល់​កសិក​រ ក្នុងការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង ការដាំដុះ​បន្លែ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​) ៖​រាជរដ្ឋាភិបាល តាមរយៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានដាក់​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ លើ​វិសយ័​កសិកម្ម ដូចជា​៖ ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ការដាំដុះ​បន្លែបង្ការ​ជាដើម ក្នុងស្ថានភាព ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំង ជម្ងឺ​កូវី​ដ​-១៩​។

​នេះ​ជា​ប្រសាសន៍ លើកឡើង​របស់ ឯកឧត្តម កៅ ថាច អគ្គនាយក ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក្នុង​ឱកាស​ចូលរួម​ធ្វើ​បទ​បង្ហាញ លទ្ធភាព​ឥណទាន​អត្រា​ការប្រាក់​ទាប អោយ​ដល់​កសិករ សិ​ប្បករ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ខេត្ត​កណ្តាល ប្រមាណ​ជាង​៥០០​នាក់ នៅ​សាលាខេត្ត​កណ្តាល​នា​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ ឯកឧត្តម កៅ ថាច បាន​ប្រកាស​ជូនដំណឹង ដល់​ម្ចាស់​សិប្បកម្ម ម្ចាស់​សហគ្រាស ធុន​តូច និង​មធ្យម ក្នុង​វិសយ័​កែឆ្នៃ ផលិតផល​កសិកម្ម វិស័យ ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម លើកលែងតែ សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម លើ​វិសយ័​ស្រូវអង្ករ ដែល​មាន​តម្រូវការ ឥណទាន​សំរាប់​ពង្រីក​អាជីវកម្ម សូម​ទាក់ទង​ព័ត៌មាន​បន្ថែម តាមរយៈ ទូរ​សព្ទ័​លេខ ០៧៧ ៧៥៩ ១៥៩,០១២ ៧០៦ ៦៣៦, ០៩៩ ៧១០ ៧៨៩​។​

​មានប្រសាសន៍ នា​ឱកាស​នោះ​ដែរ ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល បាន​ស្នើ​អោយ កសិករ សិ​ប្បករ សហគ្រាស​ធុន​តូច និង​មធ្យម រៀប​ផែនការ​អោយបាន ច្បាស់លាស់​លើ​ការដាំដុះ ការចិញ្ចឹម និង​ការផលិត ដើម្បី​ធ្វើ​ការផ្គត់ផ្គង់​ទីផ្សារ អោយបាន​តាម​តម្រូវការ ដោយ​ជៀសវាង​ការដាំដុះ ឬ​ផលិត​លើស​តម្រូវការ ជាហេតុ​ធ្វើអោយ​តំលៃ​ធ្លាក់ចុះ​។​

​ឯកឧត្តម អភិបាលខេត្ត បញ្ចាក់​ថា​៖ គោលបំណង​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម មក​ធ្វើ​បទ​បង្ហាញ​នាពេលនេះ គឺ​ចង់​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ឥណទាន ដែល​មាន​អត្រា​ការប្រាក់​អនុគ្រោះ​ចំនួន​៦ ភាគរយ​ប្រចាំឆ្នាំ សម្រាប់​ជា​ទុន​បង្វិល (​រយៈពេល​ខ្លី​) ហើយ ៦,៥​ភាគរយ ប្រចាំឆ្នាំ សម្រាប់​ទុនវិនិយោគ (​រយៈពេល​វែង​) និង​លក្ខខណ្ឌ​សមស្រប​មួយ​ចំនួន ដើម្បី​ទទួលបាន​ឥណទាន​ពី​កម្មវិធី ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ចំនួន ៥០​លាន​ដុល្លារ​អាមេរិក ។​

​គួរ​បញ្ជាក់ដែរថា​៖ ក្នុង​បទ​បង្ហាញ​នោះ ក៍​មាន​រៀបចំ​សំណូមពរ និង​វេទិការ​សំនួរ​-​ចំលើយ រវាង​ប្រជាកសិករ តំណាង​សហគម និង​តំណាង ក្រុម​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​សហគមន៍​កសិកម្ម​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ