ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​អភិបាលខេត្ត បាន​ទទួល​ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន ហ្គា​អៀ ចូលជួប​សម្តែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ​ឧសភា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ទទួល​ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន ហ្គា​អៀ ចូលជួប​សម្តែង​ការគួរសម និង​លើក​ឡើង​អំពី​គម្រោង​កែច្នៃ​សំរាម និង​ការធ្វើ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ដែល​គម្រោង​នេះ​មាន​ដៃគូ​ពី​ប្រទស​សឹង្ហបុរី ដោយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​ការដេញថ្លៃ និង​សំណូមពរ​ឱ្យ​មាន​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​អនុវត្ត​ការងារ​នាពេល​ខាងមុខ​នេះ​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​សំដែង​ការស្វាគមន៍​ចំពោះ​ការជួប​ពិភាក្សា​ថ្ងៃនេះ និង​បាន​គាំទ្រ​គម្រោង​របស់​ក្រុមហ៊ុន​ដែល​បាន​លើកឡើង​ផង​ដែរ ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ក្នុង​ការប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម​ឱ្យបាន​ឆាប់ រហ័ស​តាម​ដែល​អាច​ធ្វើទៅបាន ដោយ​ត្រូវ​ផ្តល់​នូវ​មធ្យោបាយ​បន្ថែម​សម្រាប់​ការដឹក​ជញ្ជូន​សំរាម ឱ្យបាន​ទាន់​ពេលវេលា ជៀសវាង​ករណី​ទុក​ផ្អាប់​យូរ​បង្ក​ផលប៉ះពាល់​និង​ខូច​សោភ័ណភាព​ក្រុង​កំពត​របស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ