ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំខែ មេសា ឆ្នាំ​២០២០ តាមរយៈ Online (Zoom cloud meeting)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក នៃ គង់ អភិបាលខេត្ត​ស្តីទី បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ មេសា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ សរុប​ចំនួន ៧៨​នាក់ ។

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
២-​ពិនិត្យ​ពិភាក្សា​លើ​ប្រតិទិន​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត រយៈពេល ១២​ខែ​បន្ត​
៣-​ពិនិត្យ​ពិភាក្សា​លើ​ប្រតិទិន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត រយៈពេល ១២​ខែ​បន្ត​
៤-​ពិនិត្យ​ពិភាក្សា​លើ​ការគាំទ្រ​ដល់​រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ការសិក្សា​រៀបចំ និង​កំណត់​និមិត្ត​សញ្ញា​
៥-​សេចក្តី​ផ្សេងៗ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​កូវី​ដ​-១៩ ,​សេចក្តីរាយការណ៍​អំពី​ការធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​វេទិកា​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​២០១៩ ,​និង​សេចក្តីរាយការណ៍​ស្តី​អំពី​ការផ្អាក​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​កំពត​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ