ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០៣​នាក់ ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី រំលោភ​លើ​ទំនុកចិត្ត ០៣​ករណី​ផ្សេង​គ្នា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២០ ។​
១-​ឈ្មោះ ត្រែង ផង់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ចំកា​មន ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី រំលោភ​ទំនុកចិត្ត​(​កេងប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន​) នៅ​ក្រុមហ៊ុន ដំរី​មាស​(​ឆ្នោត​កោស​) អាគារ​លេខ​៣៥៧ ផ្លូវ​២៧១ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ដោយ​រូបគេ​បាន​យក​ប្រាក់​ដែល​ប្រមូល​ពី​អតិថិជន​បាន​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់​។

​ក្រោយពេល​សួរចម្លើយ បញ្ជាក់​ឲ្យឃើញថា ជនសង្ស័យ ខាងលើ ពិតជា កេងប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ខាតបង់ ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប​។​

២. ឈ្មោះ ខេង សុគ​ង់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​បុគ្គលិក​ក្រុមហ៊ុន អាយ​ជី​ត្រេ​ឌី​ង ម្នាក់​តួនាទី​អ្នកគ្រប់គ្រង ទីតាំង​ផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ប្តឹង ពាក់ព័ន្ធ​ករណី រំលោក​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ធ្វើ​ការសួរចម្លើយ​រួច បញ្ជាក់​ឲ្យឃើញថា ជនសង្ស័យ​ខាងលើ​ពិតជា កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក យក​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង ។​

៣. ឈ្មោះ ខេង សុគ​ង់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​បុគ្គលិក​ក្រុមហ៊ុន អាយ​ជី​ត្រេ​ឌី​ង ម្នាក់​តួនាទី​អ្នកគ្រប់គ្រង ទីតាំង​ផ្ទះ​លេខ​១៦៣ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ប្តឹង ពាក់ព័ន្ធ​ករណី រំលោក​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក​។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ធ្វើ​ការសួរចម្លើយ​រួច បញ្ជាក់​ឲ្យឃើញថា ជនសង្ស័យ​ខាងលើ​ពិតជា កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន ១៨៦៦.៩២​ដុល្លា​អាមេរិក យក​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង ៕

Filed in: ព័ត៌មានជាតិ