ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក កែ​ន សត្ថា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​ប្រជា​ការពារ​ចំនួន​៩១​នាក់ ក្នុងស្រុក​ដំណាក់​ចង្អើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប អមដំណើរ​ជា​មួយ​ដោយ លោក អ៊ុក ថា អភិបាលរង​ខេត្ត គណ​:​អភិបាល ស្រុក ដំណាក់​ចង្អើរ ក្រុមប្រឹក្សា ស្រុក រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជា​ការពារ ចំនួន​៩១​នាក់ មកពី​ភូមិ​ចំនួន​៧ របស់​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុងឱកាស​សំណេះ​សណាល​នេះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ទោះបី​បងប្អូន​ប្រជា​ការពារ មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក្ដី ប៉ុន្តែ​បងប្អូន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង ការថែរក្សា ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅ​តាម​គោលដៅ​និង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សហការ​ជាមួយ​កងកម្លាំង​ទាំង​៣ និង​អាជ្ញាធរ​មូលដ្ឋាន​(​ភូមិ ឃុំ ស្រុក​) មិនតែប៉ុណ្ណោះ បងប្អូន​ក៏​ត្រូវ​ចូល​រួមចំណែក​អនុវត្ត​និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ តាម​សារ​អប់រំ នឹង​ណែនាំ របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល ដែល​បាន​ផ្សព្វផ្សាយ​ដោយ​តម្រូវ​ឱ្យ​យើង​មាន​អនាម័យ​ជាប្រចាំ ។​

​លេីស​ពី​នេះ​ទៅ​ទៀត​បងប្អូន​ទាំងអស់គ្នា​ក៏​ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ​នឹង​គោរព​នូវ​ច្បាប់​ចរាច​រណ៍ ផ្លូវគោក ដែល​ទេីប​តែ​កែសម្រួល​ថ្មី​និង​កំពុងតែ​អនុវត្ត​យ៉ាង​តឹងរឹង​បំផុត ព្រោះថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយថ្ងៃៗ ធ្វេី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជាបា​ត់​បង់ជីវិត​ក្នុង​ចំន្លោះ​ពី​៥​នាក់​ទៅ​៧​នាក់ និង​រង​បួស​ធ្ងន់​ស្រាល​ជា​ច្រេី​ន នាក់ ដែល​ធ្វេី​ឱ្យ​ប្រទេស​របស់​យេ​ី​ង ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ។

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជា​ការពារ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម សាប៊ូដុំ ស្ទី​កគ័រអប់រំ ថវិកា​២០,០០០៛ និង​ម៉ាស់​២​ប្រអប់ អាល់​កុល​១០​លីត្រ ក្នុង​មួយ​ភូមិ ៗ និង​សាលាឃុំ​ពងទឹក អាល់​កុល​១០​លីត្រ សាប៊ូ ដុំ និង​ម៉ាស​២​ប្រអប់ សម្រាប់​ប្រើប្រាស​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ