ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ចុះ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩ នៅ​ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្ត​កែប និង​ជា​សមាជិក​គណ​:​កម្ម​ការ​សុខាភិបាល ការងារ​និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​កិច្ចការនារី បាន​អញ្ចេ​ី​ញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ធ្វើ​ការណែនាំ​ពី​វិធានការ ការពារ​ការរីក​រាល​ដាល​ជំងឺ​កូវី​ដ​-១៩ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដល់​ក្រុមប្រឹក្សា​ឃុំ មេភូមិ អនុ​ភូមិ ជំនួយការ​ភូមិ និង​ប្រជា​ការពារ​ភូមិ​ប្រមាណ​៧០​នាក់ ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុង​កិច្ច​សំណេះសំណាល លោក ងួន ប៊ៀន ក៏​បាន​ជំរុញ​ណែនាំ ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការថែរក្សា​សុខភាព សុវត្ថិភាព ភូមិ ឃុំ ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ ពិសេស​ត្រូវ​ចេះ​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស​ជារៀរ​ហូត ។​

​ក្នុងឱកាស​នោះ​ដែរ លោក ងួន ប៊ៀន ក៏​បាន​ឧបត្ថម្ភ​ជូន​ប្រជា​ការពារ​ភូមិ​ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រមា​១ សាប៊ូ និង​ថវិកា​មួយចំនួន ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ