ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន​នាំ​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ប​ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ស្រុក​ដងទង់​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អមដំណើរ​ដោយ លោក តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោក លោកស្រី សមាជិក​សភា​មណ្ឌល​កំពត សមាជិក​រាជរដ្ឋាភិបាល និង សមាជិក សមាជិកា​សាខា អនុសាខា ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួម​និង​អាជ្ញាធរ ក្រុម ស្រុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា​ឆ្នាំ ២០២០ បាន​អញ្ជើញ​ចុះ​នាំយក​នូវ​អំណោយ មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត រួម​មាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដើម្បី​ផ្ដល់ជូន ដល់​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង ចំនួន​១២១​គ្រួសារ មកពី​ឃុំ​ចំនួន​៤​នៃ​ស្រុក​ដងទង់ ខេត្ត​កំពត​។​

​អំណោយ​ដែល​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​១២១​គ្រួសារ​នា​ឱកាស​នោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គី​ឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គី​ឡូ ទឹក​សុទ្ធ​១​យួរ ទឹកក្រូច​១​កេស ម្រេច​ម៉ដ្ឋ​១​កញ្ចប់​តូច​។​ដោយឡែក​អំណោយ​ថវិកា​ផ្ទាល់​របស់ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ជូន​ដល់​គ្រួសារ​រលំ​ផ្ទះ​ទាំង​ស្រុក​ចំនួន ១៣​គ្រួសារ​ទទួលបាន​ថវិកា​៥០​ម៉ឺន​រៀល គ្រួសារ ខូចខាត​ផ្ទះ​កម្រិត​មធ្យម​ចំនួន​៨៤​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល និង​គ្រួសារ​ប៉ះពាល់​តិចតួច​ចំនួន ២៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​។​

​ជាមួយគ្នានេះ​លោក​បណ្ឌិត​ក៏​បាន​ជូន​ថវិកា​ដល់​យុវជន​កាកបាទ​ចំនួន​១១​នាក់ អ្នកស្ម័គ្រចិត្ត​កាកបាទ​ចំនួន​៥​នាក់ ប្រជា​ការពារ​ចំនួន ១៥ នាក់​និង​កងកម្លាំងប្រដាប់អាវុធ ចំនួន​៥១​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៤ ម៉ឺន​រៀល​ស្មើគ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ