ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ​ប្រជា​ការពារ​ចំនួន​២៤​នាក់ នៅ​សង្កាត់​អូរ​ក្រសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ៍ ៧​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប អមដំណើរ​ដោយ អភិបាលរង​ខេត្ត គណៈ​អភិបាលក្រុង និង​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជា​ការពារ ចំនួន​២៤​នាក់ ក្នុងចំណោម​២​ភូមិ របស់​សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ទោះបី​បងប្អូន​ប្រជា​ការពារ មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក្ដី ប៉ុន្តែ​បងប្អូន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាម​គោលដៅ​និង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សហការ​ជាមួយ​កងកម្លាំង​ទាំង​៣ និង​អាជ្ញាធរ​ពាក់ព័ន្ធ មិនតែប៉ុណ្ណោះ បងប្អូន​ក៏​ត្រូវ​ចូល​រួមចំណែក​អនុវត្ត​និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ តាម​សារ​អប់រំ តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល ដោយ​ត្រូវ​មាន​ភាព​អនាម័យ​ជាប្រចាំ​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ លោក​អភិបាលខេត្ត កែប បាន​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជា​ការពារ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម សាប៊ូ​២​ដុំ​តូច ស្ទី​កគ័រអប់រំ ក្រ​ម៉ា​១ ថវិកា​មួយចំនួន និង​ម៉ាស់​៥​ប្រអប់ អាល់​កុល​១០​លីត្រ ក្នុង​មួយ​ភូមិ ៗ និង​សង្កាត់​អូរ​ក្រសារ ផងដែរ សម្រាប់​ការងារ​និង​តម្រូវការ​ចំ​បាច់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ