ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​កិច្ចប្រជុំ​ណែនាំ​ពី​ការប្រមូល​តម្រូវកា​រ​អាទិភាព សម្រាប់​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២០ លោក អុឹង ឆាយ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ប្រមូល​ព័ត៌មាន ធាតុ​ចូល ធ្វើជា​មូលដ្ឋាន សម្រាប់​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកាខេត្ត​។​

​លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត និង​ជា​សមាជិក​អចិន្ត្រៃយ៍ បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ប្រមូល​តម្រូវការ​អភិវឌ្ឍន៍​នានា​របស់​ខេត្ត ដើម្បី​ធ្វើ​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​ថវិកាខេត្ត គម្រោង​ថវិកា​ប្រចាំឆ្នាំ​ខេត្ត និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​។

​លោក​ប្រធាន​មន្ទីរ ក៏​បាន​បន្ថែមទៀតថា ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ជា​ការ​ធ្វើ​ឱ្យ​ខ្លឹមសារ​នៃ​ផែនការ​អភិវឌ្ឍន៍​ខេត្ត​ទៅ​ជា​សកម្មភាព ឬ​សេវា​ជាក់ស្ដែង ដោយ​មាន​ភ្ជាប់​នូវ​ចំណាយ​មូលនិធិ​សំដៅ​លើកកម្ពស់​ការផ្ដល់​សេវាសាធារណៈ និង​កិច្ច​អភិវឌ្ឍ​សម្រាប់​រយៈពេល​បី​ឆ្នាំ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់ឆ្នាំ​។

​លោក​បាន​បន្តថា កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ឆ្លុះបញ្ចាំង​ពី​គម្រោង ឬ​សេវា​ជា​អាទិភាព និង​តម្លៃ​តាម​បណ្ដា​ឆ្នាំ​នីមួយៗ​ក្នុង​រយៈពេល​បី​ឆ្នាំ ស្រប​នឹង​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យមរ​បស់​រដ្ឋបាលខេត្ត​។ ពាក្យ​ថា “​បី​ឆ្នាំ​រំកិល​” មានន័យ​ថា កម្មវិធី​វិនិយោគ​ត្រូវ​រៀបចំ​ឡើង​សម្រាប់​រយៈពេល​បី​ឆ្នាំ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀងរាល់ឆ្នាំ​។ ការរៀបចំ​បែបនេះ នាំមក​នូវ​ភាពងាយស្រួល​ក្នុង​ការបង្ហាញ​ពីអ្វី​ដែល​បម្រុង​នឹង​អនុវត្ដ​នៅ​ឆ្នាំ​ខាង​មុខ​។

​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​នេះ លោក ភោគ សុ​ខេន អនុប្រធាន​មន្ទីរ​ផែនការ​ខេត្ត បា​ធ្វើ​បទ​បង្ហាញ​ពី​ប្រតិទិន​ការងារ​សម្រាប់​ដំណើរការ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ដោយ​អនុវត្ត​តាម​សកម្មភាព មាន​ក្នុង​សេចក្តីណែនាំ​បច្ចេកទេស​កំណត់ បង្ហាញ​ពី​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ខេត្ត​រយៈពេល​ប្រាំ​ឆ្នាំ ព្រមទាំង​បាន​ណែនាំ​អំពី​វិធីសាស្ត្រ​រៀបចំ​ធាតុ​ចូល​អំពី​ការវិភាគ​ស្ថានភាព និង​តម្រូវការ​អភិវឌ្ឍន៍​(​ទម្រង់​១) ដោយ​មាន​បញ្ជាក់​ពី ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម បញ្ហា​អាទិភាព​សំខាន់ៗ​ត្រូវ​ដោះស្រាយ​ចំពោះមុខ​។

​ចុងបញ្ចប់ នៃ​កិច្ចប្រជុំ លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អង្គប្រជុំ បាន​សង្កត់ធ្ងន់ថា កិច្ចការ​បន្ទាប់ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​រៀបចំ​ធាតុ​ចូល​អំពី​ការវិភាគ​ស្ថានភាព និង​តម្រូវការ​អភិវឌ្ឍន៍​(​ទម្រង់​១) និង​ផ្ញើមក​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឱ្យបាន​ទាន់​ពេលវេលា​ដែល​បាន​កំណត់​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ