ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ ប្រជា​ការពារ​នៅ​សង្កាត់​ព្រៃធំ ក្រុងកែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កែប អមដំណើរ​ដោយ លោក លោកស្រី សមាជិក ក្រុម ប្រឹក្សា ខេត្ត អភិបាលរង​ខេត្ត គណៈ​អភិបាលក្រុង និង​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជា​ការពារ ចំនួន​៣៦​នាក់ ក្នុងចំណោម​៣​ភូមិ របស់​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត កែប បាន​ថ្លែង​ការកោតសរសើរ​ដល់​ប្រជា​ការពារ​ទាំង​អស់​ដែល​ជានិច្ចកាល​បាន​សហការ​ជ​ឋ​មួយ​កម្លាំងប្រដាប់អាវុធ ក្នុង​កិច្ច​ការងារ​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​បាន​ល្អប្រសើរ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញេ​ី​និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជា​ការពារ​ទាំង​អស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី ភារកិច្ច របស់ខ្លួន ដេ​ី​ម្បីការ​ពារ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាម​គោលដៅ​និង​មូលដ្ឋាន​របស់​ខ្លួន មិនតែប៉ុណ្ណោះ បងប្អូន​ក៏​ត្រូវ​ចូល​រួមចំណែក​អនុវត្ត​និង​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ តាម​សារ​អប់រំ និង​ណែនាំ របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​។

​ក្នុង​ពិធី​នេះដែរ លោក កែ​ន សត្ថា បាន​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជា​ការពារ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម សាប៊ូ​២​ដុំ​តូច ស្ទី​កគ័រអប់រំ ក្រ​ម៉ា​១ ថវិកា​មួយចំនួន ម៉ាស់​៤​ប្រអប់ និង​អាល់កុល​១០​លីត្រ ក្នុង​មួយ​ភូមិៗ សម្រាប់​ការងារ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ