ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បើកទូលាយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប )៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៣ កើត ខែ​ពិសាខ ឆ្នាំ ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ ក្នុង​កិច្ចប្រជុំ​គណ​:​អភិបាល​ខេត្ត​បើក​ទូលាយ ដើម្បី​ឆ្លង​សេចក្ដីព្រាង​របាយការណ៍ ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ ២០២០ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ត្រីមាស​ទី​២ រួម​ទាំង​ការងារ​ផ្សេងៗ​មួយចំនួនទៀត របស់​រដ្ឋបាល​ខេត្ត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា បាន​លើកឡើង​ដោយ​យក​គោលការណ៍​សំខាន់ៗ​មួយចំនួន​ដើម្បី​ជម្រាប​ជូន​អង្គប្រជុំ ពិសេស​វិធានការ​ដ៏​ចាំបាច់​ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​គួរឱ្យ​បារម្ភ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ទោះបីយ៉ាងណា​ក៏ដោយ រដ្ឋបាល​ដែនដី​នៅតែ​ដំណើរការ​ភារកិច្ច​តាម​មុខងារ​តួនាទី​របស់​ខ្លួន ក្នុងនោះ​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន ពិសេស​ផ្នែក​សុខាភិបាល​បាន​ខិតខំ​អនុវត្ត​ការងារ​ដូចជា​ការផ្សព្វផ្សាយ​ស្តី​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ដោយ​អប់រំ​ណែនាំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេះ​រក្សា​អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​បី​ចំណុច​រួមមាន​៖ ទី​១-​ទប់ស្កាត់​កុំឱ្យ​មាន​ការចម្លង និង​កុំឱ្យ​មាន​ចរាចរ​ពលរដ្ឋ​ពី​ខាង​ក្រៅ​ប្រទេស​ចូលមក​ក្នុង​ប្រទេស​បន្ត​ទៀត​,​ទី​២-​ទប់ស្កាត់​កុំឱ្យ​មាន​អ្នក​ឆ្លង​ហើយ មក​ចម្លង​ទៅ​សហគមន៍ ,​ទី​៣-​ខិតខំ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូវី​ដ ១៩ ទាំងអស់​ឱ្យបាន​ឆាប់​ជា​សះស្បើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ