ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ នេះ​រដ្ឋបាល​ខេត្ត​កំពត បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ទិសដៅ​បន្ត​ត្រីមាស​ទី​២ និង​ត្រៀម​រៀបចំ​ទិវា​៨ ឧសភា ឆ្នាំ​២០២០ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​ខេត្ត ដោយ​មាន​វត្តមាន​ចូលរួម ពី​សំណាក់ លោក លោកស្រី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​លោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រី​ប្រធាន​គណៈកម្មាធិការ អនុសាខា​ក្រុង ស្រុក​ទាំង​៨ មន្ត្រី​ប្រតិបត្តិ​សាខា សរុប​ចំនួន ៣៨ នាក់ (​ស្រី​១០​នាក់​)​។

​នា​ឱកាស​នោះ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុម​ប្រតិបត្តិ​សាខា និង​អនុសាខា​ក្រុង ស្រុក ដែល​កន្លងមក​បាន​ធ្វើ​ការឆ្លើយតប​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ បាន​ទាន់ពេលវេលា និង​ខិតខំ​បន្ត​អនុវត្ត​សកម្មភាព​ការងារ​មនុស្សធម៌​ឱ្យ​បាន​កាន់​ល្អប្រសើរ​ជាង​នេះ និង​បាន​ជម្រុញ​ឱ្យ​សាខា អនុសាខា​ក្រុង ស្រុក ខិតខំ​កៀរគរ​ដល់​សប្បុរសជន​ចូលរួម​ជា​សម្ភារ និង ថវិកា ដើម្បី​ចូលរួម​ខួប​ទី​១៥៧ នៃ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​”​។​

​ដូច្នេះ ដើម្បី​ឆ្លើយតប​ក៏ដូចជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជាវ តា​យ ក៏​សូមឱ្យ​មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា និង​អ្នកស្ម័គ្រចិត្ត ដែល​ជា​ប្រតិបត្តិ​ករ​មនុស្សធម៌​ទាំងអស់ សូម​បន្ត​តាមដាន​ព័ត៌មាន​យ៉ាង​ជាប់លាប់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ ហេ​ី​យ​សូម​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការលើកកម្ពស់​ចំណេះដឹង និង​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ស្តីពី​វិធានការ​ការពារ​និង​រក្សា​អនាម័យ ជា​ពិសេស​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​សារ​អប់រំ​នានា​របស់​ក្រសួង​សុខាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ