ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ព្រះគ្រូ​មេគណ​ខេត្ត​កែប ប្រគល់​សម្ភារៈ​និង​ថវិកា​មួយចំនួន​ដល់​រដ្ឋបាល​ខេត្ត​កែប ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០ នេះ ព្រះគ្រូ​មហាបុ​ទុម ផាត់ ធួ​ក ញ្ញាណ​វុឌ្ឍោ ព្រះ​មេគណ​ខេត្ត​កែប និង​ជា​ព្រះចៅអធិការ វត្ត​សត្ថា​ធម្ម​វិហារ នៃ​គណៈធម្មយុត្តិកនិកាយ បាន​ជូន​នូវ​សម្ភារៈ​មួយចំនួន ដើម្បី​រួមចំណែក​ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូវី​ដ ១៩ នៅក្នុង​ខេត្ត​កែប​។​

​សម្ភារៈ​និង​ថវិកា​ដែល​ព្រះគ្រូ​មេគណ​ខេត្ត​ចូលរួម​ចំណែក​មាន អង្ករ​១០​បាវ មី​១៣​កេះ បា​ឡុង​០២​កញ្ចប់ ទឹកត្រី​១២​យួរ និង​បច្ច័យ​ចំនួន ១,០០០,០០០​រៀល (​មួយ​លាន​រៀល​គត់​)​។​

​ចំពោះ​ថវិកា​និង​សម្ភារៈ​ដែល​ផ្តល់ជូន​នា​ពេល​នេះ​ត្រូវបាន​ប្រគល់​ជូន​ទៅ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ថ្នាក់​ខេត្ត ដើម្បី​ទុក​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ជួប​ការលំបាក តាមរយៈ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប ហើយ​ពិធី​ទទួល​អំណោយ​ពី​ព្រះគ្រូ​មេគណ​ខេត្ត​នេះ បាន​ប្រព្រឹត្តទៅ​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ហៅ​ភ្នំ​ពោន​) ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត កែប ។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក កែ​ន សត្ថា អភិបាល ខេត្ត លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត លោកស្រី អភិបាលស្រុក​ដំណាក់​ចង្អេី​រ និង​សហការី បាន​អញ្ចេ​ី​ញ​ពិនិត្យមេីល​សមិទ្ធិផ​ល​នានា ដែល​បាន​ស្ថាបនា​រួចរាល់ និង​កំពង់​សាងសង់ ស្ថិត​ក្នុង​បរិវេណ វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន នេះ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ