ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប ចុះ​ផ្សព្វផ្សាយ ស្តី​ពី​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ ក្នុង​សង្កាត់​ព្រៃធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០ នេះ ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​ដឹកនាំ​ដោយ លោក អ៊ុក ថា អភិបាលរង​ខេត្ត​នឹង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​ភូមិ​ដំណាក់​ចង្អើរ បាន​អញ្ចេ​ី​ញ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩ (Covid-19) តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​ព្រៃធំ ក្រុងកែប​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក អ៊ុក ថា អភិបាលរង​ខេត្ត ក៏​បាន​មានប្រសាសន៍​ណែនាំ ដោយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​ឱ្យ​ចេះ​ថែរក្សា​សុខភាព ការរស់នៅ​មាន​អនាម័យ​ល្អ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ចាក​ផុត​ពី​ជំងឺ​ដង្កាត់​នានា ពិសេស​ចាក​ផុត​ពី​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​មេរោគ​ដ៏​សាហាវ​។​

​បន្ទាប់មក លោក​អភិបាលរង​ខេត្ត ក៏​បាន​ចែក​ជូន​ដល់​គ្រួសារ​ដែល​ជួប​ការលំបាក​ចំនួន ២០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២០​គីឡូក្រាម សាប៊ូ​៤​ដុំ ស្ទិក​គ័រ ម៉ាស់ អា​កុល និង​ថវិកា​ចំនួន​២០,០០០៛ (​សរុប​សម្ភារៈ​និង​ថវិកា រួមមាន អាល់​កុល ១០​លីត្រ ស្ទិក​គ័រ​បិទ​តាម​ខ្នង​ផ្ទះ​ចំនួន​២០០​សន្លឹក ម៉ាស​២​ប្រអប់ និង​ថវិកា​១,៣៣០,០០០​រៀល​)៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ