ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប បាន​នាំយក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ភ្នំ​លា​វ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី​១៧ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប រួមជាមួយ គណ​:​អភិបាលស្រុក​ដំណាក់​ចង្អេី​រ សមាជិកា ក្រុមប្រឹក្សា ស្រុក និង​ក្រុមការងារ បាន​នាំយក​នូវ​ទេយ្យទាន រួមមាន អង្ករ ៦ បាវ​(៣០០​គីឡូក្រាម ) , មី ៣ កេស​, ទឹកត្រី ៣ យួរ​, ទឹក​សុទ្ធ ៣០ យួរ​, ទឹក​អាល់កុល ៥ លីត្រ​, ក្រ​ម៉ា ១០០ ក្រ​ម៉ា និង​បច្ច័យ កសាង ១,៣៧០,០០០៛ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នំ​លា​វ ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អេី​រខេត្ត​កែប ជា​ការចែករំលែក និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រី​រាលដាល​នៃ វី​រ៉ុស កូវី​ដ​-១៩ (Covid-19)​។​

​ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏​បាន​ប្រគេន​ព្រះសង្ឃ​១០​អង្គ ដោយ​ក្នុង​មួយអង្គ ២០,០០០៛ (​ស្មេី​នឹង​២០០,០០០៛ ) ជូន​តាជី យាយជី ចំនួន​៥០​នាក់ ក្នុង​ម្នាក់ ៗ ក្រ​ម៉ា ១ បច្ច័យ ៥,០០០៛ (​ស្មេី​នឹង​ថវិកា​២៥០,០០០៛)​។​

​នា​ឱកាស​នោះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ត្រូវ​ចេះ​រក្សា​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ហើយ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាកុល​ឱ្យ​បាន​គ្រប់ពេល​។​ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ការចម្លង​មេ​រោគកូ​វីដ ១៩ ដ៏​កាច​សាហាវ ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក​៕ សេង ណា​រិទ្ធ​\

Filed in: ព័ត៌មានជាតិ