ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ជាវ តា​យ ដឹកនាំ​សហការី និង​កម្លាំង​សមត្ថកិច្ច ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២០ ដោយយោង​តាម ការអនុវត្ត​បទបញ្ជា​លេខ ០២ របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​រួមមាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ពិនិត្យ​ស្ថានភាព​ការគ្រប់គ្រង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ដែល​ជា​ព្រំប្រទល់​រវាង​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​។​

​ជាមួយ​នឹង​ពិនិត្យ​សភាពការណ៍​ទូទៅ នៅតាម​តំបន់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធ​រមូដ្ឋាន ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ឱ្យ​ចេះ​រក្សា​សុខ​ភាព ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់ ពិសេស​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ខ្ពស់ ធ្វើ​បែប​នេះ​ដើម្បី​បង្ការ ទប់ស្កាត់​ការចម្លង​មេ​រោគកូ​វីដ​-១៩​។​

​ក្នុងនោះដែរ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១,៤០០,០០០​រៀល ជូន​ដល់​កងកម្លាំង​សរុប​៣៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ៤​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ