ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​របង​ថ្ម​ដែល​គេ​ធ្វើ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​អូរ​កញ្ឆែត ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ត្រូវ​អាជ្ញាធរ បញ្ជា​ឱ្យ​វាយ​កម្ទេចចោល​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ របង​ថ្ម​ដែល​គេ​លួច​ធ្វើ​ដោយ​ហ៊ុមព័ទ្ធ​យក​ដី​សហគមន៍ ត្រង់​ចំណុច​អូរ​កញ្ឆែត ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​លោក​ស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ដឹកនាំ​កម្លាំង​ទៅ​វាយ​កម្ទេចចោល​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០​នេះ ដោយ​ការ​វាយ​របង​ថ្ម​យ៉ាង​តក់ក្រហល់​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​មានប្រតិកម្ម​ដ៏​ពុះកញ្ជ្រោល​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​។​

​ជុំវិញ​ការធ្វើ​របង​ដោយ​រៀប​ឥដ្ឋ​ដ៏​រឹងមាំ​ចំណុច​ដី​សហគមន៍​ក្នុង​ឃុំ​អង្កោល​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​បង្ហើប​ឱ្យដឹងថា កន្លងមក​គេ​ធ្លាប់​ឃើញ​អាជ្ញាធរ​ស្រុក​ឧស្សាហ៍​ចុះមក​ទីតាំង​ដី​សហគមន៍​នេះដែរ ប៉ុន្តែ​ពួកគាត់​មិនដឹងថា អាជ្ញាធរ​ស្រុក​បាន​ដឹង ឬ​ធ្វើ​មិនដឹង​ពី​សកម្មភាព​ការធ្វើ​របង​ពី​សំណាក់​ជន​ខិលខូច​នៅ​ចំណុច​ដី​សហគមន៍​នោះទេ លុះដល់​ពេល​គេ​ធ្វើ​រួចរាល់​ទើប​នាំ​កម្លាំង​មក​វាយ​កម្ទេចចោល នេះ​ប្រហែលជា​ថ្នាក់លើ​ស្តីបន្ទោស​ក៏​មិនដឹង​។​

​ប្រភព​បាន​បន្តថា ដី​សហគមន៍​ចំណុច​អូរ​កញ្ឆែត​នេះ ត្រូវ​គេ​ធ្វើ​របង​ថ្ម​ចំនួន​៣​កន្លែង​ជាប់ៗ​គ្នា ហើយ​ការធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​ដ៏​ព្រហើន​បែបនេះ ប្រហែល​មិនមែន​ជា​ប្រជាពលរដ្ឋ​តូចតាច​ណា​ហ៊ាន​ធ្វើ​នោះ​ទេ ហើយ​ប្រហែលជា​អាជ្ញាធរ​ខេត្ត​កែប ក៏​មិន​បានដឹង​នោះដែរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់ កម្ពុជា​ថ្មី​ថា ករណី​មាន​គេ​ធ្វើ​របង​ដំបូង​គឺ​លោកស្រី​ក៏​ដឹង​ដែរ ដោយ​ពេល​នោះ​អាជ្ញាធរ​បា​ន​ដឹកនាំ​កម្លាំង​ទៅ​ទប់ស្កាត់​ម្តង​ជា​ពីរដង ប៉ុន្តែ​គេ​នៅតែ​លួច​ធ្វើ​ជា​បន្តបន្ទាប់ គាប់​ជួន​អាជ្ញាធរ​ជាប់រវល់​ពី​យុទ្ធនាការ បង្ការ ទប់ស្កាត់ ជំងឺ​កូវី​ដ​-១៩ ទើប​គេ​លួច​ធ្វើ​របង​បាន​សម្រេច​តែម្តងទៅ​។​

​សូមបញ្ជាក់​ថា ការ​វាយ​កម្ទេច​របង​ថ្ម​ក្នុង​ដី​សហគមន៍ ស្ថិត​ចំណុច​អូរ​កញ្ឆែត ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០​នេះ ខណៈ​មាន​ប្រតិកម្ម​ពី​ប្រមុខ​ដឹកនាំ​ខេត្ត គឺ​លោក កែ​ន សត្ថា តាមរយៈ​អ្នកសារព័ត៌មាន ទើប​លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ប្រញាប់ប្រញាល់​ដឹកនាំ​កម្លាំង​ទៅ​វាយ​កម្ទេច​របង​ថ្ម​នោះ​ចោល​តែម្តង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ