ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ក្រោម​អធិបតីភាព លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប និង លោក កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​សកល និង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កំពុង​វិវត្ត​ឆាប់រហ័ស និង​ចល័ត​យ៉ាង​លឿន​ពិបាក​ប៉ាន់ប្រមាណ​ឱ្យបាន​ច្បាស់លាស់ ដោយសារ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​អំពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ មកលើ​ក្របខណ្ឌ​ច្បាប់ ថវិកាជាតិ​ពេញ​១​ឆ្នាំ ២០២០ និង​បាន​សម្រេច​បង្វែរ​ទិស​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពី​”​ថវិកា​វិត្ថា​រកម្ម​” (stimulus budget) ដើម្បី​លើកកម្ពស់​កំណើន ទៅជា “​ថវិកា​តបៈ​កម្ម ឬ​រឹតបន្តឹង​ចំណាយ​” (austerity budget) កម្រិត​ខ្ពស់​មួយ ដើម្បី​បង្វែរ​ថវិកា​ឆ្ពោះ​ទៅ​ដោះស្រាយ​ការងារ​អាទិភាព​ចំពោះ​មុខ​ចំនួន​៤ រួមមាន​៖ (១)-​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវី​ដ​-១៩ ,(២)-​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិន​ឱ្យ​អត់បាយ​) ជាពិសេស​សម្រាប់​ជនក្រីក្រ និង​អ្នក​បាត់បង់​ការងារ​,(៣)-​ខិតខំ​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធុរកិច្ច និង​អាជីវកម្ម​អាច​រស់​បាន និង​រក្សា​ការងារ ពិសេស រក្សា និង​ជំរុញ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ទី​(៤)-​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​ក្នុងន័យនេះ បន្ថែម​លើ​ការធ្វើ​វិចា​រណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​លើ​ការចំណាយ​លើ​ក​ទី​១ តាមរយៈ​ការអនុវត្ត​សារាចរ​ណែនាំ​លេខ ០០១ សហវ​-​អ​ថ ចុះ​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ​២០២០,​និង​ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការចែករំលែក​បន្ទុក​ដ៏​ធ្ងន់​របស់​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន ,​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មន្ទីរ​ជំនាញ​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ធ្វើ​វិចា​រណកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ ដោយ​កាត់​សន្សំ​ចំណាយ​បន្ថែម​ឱ្យ​គ្រប់​៥០% សម្រាប់​ការអនុវត្ត​ចំណាយ​ថវិកា​ឆ្នាំ​២០២០ តាម​ការកំណត់ ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ពេលនេះ​តទៅ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ