ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​លោក​អភិបាលខេត្ត កំពុង​ប្រតិកម្ម​ការធ្វើ​របង​ហ៊ុព័​ទ្ធយក​ដី​សហគមន៍​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាននិងកំពុង​ប្រតិកម្ម​រឿង​អ្នក​ធ្វើ​របង​បេតុង​ដ៏​រឹងមាំ​ចំនួន​បី​ខ្សែ ដែល​មាន​ម្ចាស់​ផ្សេងៗ​គ្នា​និង​ជីក​ព្រំដី​និង​ចាក់ដី​រំលោភ​យក​ដី​សហគមន៍​នៅ​ចំណុច​អ៊ូ​កញ្ឆែត ស្ថិតក្នុង​ភូមិ​អង្គោល ឃុំ​អង្គោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ការ​ប្រតិកម្ម​បែបនេះ ខណៈ​លោក កែ​ន សត្ថា បានឃើញ​រូបភាព​មួយ​របស់​កាសែត​ក្នុងស្រុក​និង​ទូរទស្សន៍​បាន​ចាក់ផ្សាយ​និង​មន្ត្រី​សាលាខេត្ត​មួយរូប​បាន​បង្ហាញ​រូបភាព​និង​ទីតាំង​នៅ​ចំណុច​ដែល​ត្រូវបាន​គេហ៊ុ​ពទ្ធ័យ​កដី​សហគមន៍​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើ​របង​ហ៊ុព័​ទ្ធ​ដី​សហគមន៍​ខាងលើ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ទូរស័ព្ទ​ដោយនិយាយ​ខ្លាំងៗ​ប្រាប់​ទៅ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ដោយ​តម្រូវឱ្យ​លោកស្រី និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឡើង​វិញ​រឿង​អ្នក​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍ ហល​យ​លោក​ថែម​ទាំង​ជំរុញ​ដល់​លោក​ស្រី​អភិបាលស្រុក​ឱ្យ​ផ្ញើ​របាយការណ៍​ជា​បន្ទាន់​មួយ​មក​ឱ្យ​ខេត្ត​វិញ​ពាក់​ពន្ធ័​រឿង​អ្នក​បំពាន​ច្បាប់​យក​ដី​រដ្ឋ​បំណង​យក​ជា​កម្មសិទ្ធិ​។​

​ជុំវិញ​ករណី​នេះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ដដែល​ថា អ្នក​ធ្វើ​សំណង់​រំលោភ​យក​ដី​រដ្ឋ​ក៍​ជា​ដី​សហគមន៍​ត្រូវតែ​ដាក់​ផែនការ​វាយ​កម្ទេចចោល​ព្រោះ​វា​ជា​រឿង​អាក្រក់​មួយ​មិន​អាច​អត់ឱន​បានឡើយ​។​

​ដោយឡែក លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប​ទទួលបន្ទុក​ដំណោះស្រាយ​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​មានប្រសាសន៍​ដោយ​មិន​បាន​ព្រៀងទុក​ថា នេះ​មក​ពី​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​រាយការណ៍​មក​ខេត្ត​ទើប​មាន​អ្នកធ្វើ​បំពាន​យក​ដី​សហគមន៍​បែបនេះ​។​

​ស្របគ្នា​នឹង​រឿងរ៉ាវ​ខាងលើ លោក វ៉ៅ សុខា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​កែប បាន​និយាយ​ប្រាប់​ឱ្យដឹង​ដែរ​ថា អ្នក​ធ្វើ​របង​ទាំងនោះ​បើ​តាម​ដឹង​មាន​នាក់​រត់​ការ​ឱ្យ​មន្ទីរ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​យល់ព្រម​ចេញ​ប្លង់​ឱ្យ​អ្នករំលោភ​យក​ដី​សហគម​ន៍​នោះឡើយ​។​

​ទោះជា​បែបណា​គេ​បាន​ប្រទះ​ឃើញ​ជា​ញឹកញាប់​លោក សយ ច​ន្ធ័​រ៉ាវុធ ប្រធាន​ការរិយាល័យ​រៀបចំ​ដែនដី​ស្រុក​ដំណា​ក់​ចង្អើ​រនិង​មន្ត្រី​ផ្សេងៗ​ទៀត​ចុះ​ទៅ​ធ្វើការ​វាស់វែង​ដី​ដែល​ឧស្សាហ៍​មាន​ទំនាស់​គ្នា​នៅ​ជាប់​ឆ្នេរសមុទ្រ​អង្គោល​ជាច្រើន​ដង​រាប់​ទាំង​ដី​សហគមន៍​ផងដែរ​។​រីឯ​មន្ត្រីជលផល​ក៍​ធ្លាប់​និយាយ​រៀបរាប់​រឿង​ដី​សហគមន័​នោះ​ដែរ​ដោយ​មន្ត្រី​ជលផល​រូបនោះ​និយាយ​ថា​ការធ្វើ​របង​និង​ចាក់ដី​លប់​យក​ដី​សហគមន៍​ទាល់តែ​ដេក​ចង​មុង​ចាំ​ទើបបាន បើ​មិន​ដូច្នេះ​ទេ​នៅ​តែ​គេ​លួច​ធ្វើ​សកម្មភាព​បាន​តែ​ដដែល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ