ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ី​មេន ដើម្បី​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ី​មេន សម្រាប់​យុទ្ធនាការ បង្ការ ទប់ស្កាត់​នឹង​ជំងឺ​កូវី​ដ ១៩ នៅក្នុង​ខេត្ត​កំពត​ទាំងមូល​។​

​អំណោយ​ដែល​ក្រុមហ៊ុន ខេ​ស៊ី​មេន ផ្តល់ជូន​នា​ពេល​នេះ​រួមមាន​៖ ១. ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ ចំនួន​១០​ធុង ២. ម៉ាស់ ២០០​ប្រអប់ ស្មើនឹង​១០,០០០​ម៉ាស់ ៣. ត្រី​កំប៉ុង ១០​កេះ ៤. មី ៥០​កេះ ៥. សាប៊ូ​លាងដៃ ១១៤​លីត្រ ៦.​ទឹកស៊ីអ៊ីវ ២០​កេះ ៧. អង្ករ ១​តោន ៨. អា​កុល ៥០០​លីត្រ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែង​នូវ​អំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ី​មេន ដែល​បាន​ផ្តល់​ជា​អំណោយ និង​សម្ភារ​:​ជូន​ដល់​រដ្ឋបាល​ខេត្ត សម្រាប់​ចូលរួម​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ