ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​កម្មករ​ដែល​ចូលរួម​ប្រយុទ្ធ​នឹង​កូវី​ដ​១៩ ដោយ​បន្ត​ធ្វើ​ការងារ​ធម្មតា​ក្នុង​កំឡុង​ពេល​ចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​តាមរយៈ Facebook ផ្លូវការ សម្តេច​បាន​ថ្លែង​អរគុណ​ដល់​មន្ត្រីរាជកា​រ ក្រុមហ៊ុន​ឯកជន និង​កម្មករ​ដែល​ចូលរួម​ប្រយុទ្ឋប្រឆាំង​នឹង​កូវី​ដ​១៩ ដោយ​បន្ត​ធ្វើ​ការងារ​ធម្មតា ក្នុង​កំឡុង​ពេល​ចូលឆ្នាំ​។​

​តាមរយៈ Facebook សម្តេច​តេជោ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​ក្មួយៗ​កម្មករ​ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​បន្ត​ធ្វើ​ការងារ​ជាធម្មតា​នៅក្នុង​កំឡុងពេល​ចូល​ឆ្នាំ​នេះ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​នៅក្នុង​ឱកាស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ២០២០»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ គឺ​នឹង​មក​ដល់​នៅ​ថ្ងៃទី ១៣-១៦ មេសា ស្អែក​នេះ​។ បងប្អូន​ប្រជាពលរដ្ឋ អាច​ប្រារព្ធ​ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។
​ចំពោះ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​នៅ​តាម​វត្ត​អារាម រួម​ទាំង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា នៅតាម​ទីធ្លា​សាធារណៈ និង​តាម​បណ្តា​វត្ត​ទូទាំង​ប្រទេស គឺ​ត្រូវបាន​ផ្អាក​សម្រាប់​ឆ្នាំ​នេះ ដោយសារ​ប្រទេស​យើង កំពុង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កម្ចាត់​មេរោគ​ឆ្លងកូវី​ដ​-១៩ ជាមួយ​ពិ​ភ​លោក​។ ចំពោះមុខ គឺ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​សំខាន់​ខ្លាំង​បំផុត​។​

​ទន្ទឹមនឹងនេះ គឺ​មាន​វិធី​ចាំបាច់​ងាយៗ​មួយចំនួន​ដែល​ពលរដ្ឋ​អាច​ធ្វើបាន​ដើម្បី​ការពារ​រោគ​ឆ្លងកូវី​ដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​, ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល ឬ​ជិល​សម្លាប់​មេរោគ​និងបាក់​តេ​រី​, កុំ​នៅ​ផ្តុំ​គ្នាច្រើន​, កុំ​បម្លាស់ប្តូរ​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុងពេល​ដែល​មាន​ការរីក​រាលដាល​ឆ្លង​ដែល​យើង​មើលមិនឃើញ ដែល​អាច​នាំ​មេរោគ​ពី​យើង​ទៅ​គេ ឬ​ពី​គេ​មក​យើង​ទាំង​ក្នុង​ពេល​ធ្វើដំណើរ និង​ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ជាដើម​។​

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្តថា ដោយសារ​ជំងឺ​កូវី​ដ​១៩ នេះ​ងាយ​ឆ្លង​លឿន​សាហាវ​ពេក ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​ដាក់​បម្រាម​ហាម មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ និង​បាន​លើក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​២០២០ ទៅ​ពេល​ក្រោយ​ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់សម្រាក (៥) ថ្ងៃ​មក​វិញ នៅពេលណា​ដែល​ប្រទេសជាតិ វិលត្រឡប់​មកកាន់​ស្ថានភាព​ធម្មតា​គ្មាន​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ