ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

បណ្ឌិត​ប៉ែន ស៊ីម៉ន ប្រាប់​អាជ្ញាធរខេត្ត​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព​និង​ជីវភាព​ពលរដ្ឋ ​ទើប​ត្រឡប់​មកពី​ថៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក បណ្ឌិត​ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​និង​ជា អ្នកតំណាងរាស្ត្រ មណ្ឌល​កំពត បាន​ជំរុញ​ដល់ ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​កំពត ត្រូវ​សហការ​យកចិត្តទុកដាក់ ធ្វើការ​ពិនិត្យ និង​តាមដាន​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ទើប​ត្រឡប់មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​បានល្អ ដើម្បី​ធានាបាន​នូវ​ការ​ទប់​ស្តាត់ ការនាំ​ចូល​ជំងឺ​កូវី​ដ​១៩ ពី​ខាងក្រៅ​មក​ចម្លង​រាលដាល​នៅក្នុង​សហគមន៍​។

​ស្របពេល​ដែល​ពិភពលោក ពិសេស​ប្រទេស​ថៃ ដែល​កំពុង​ជួប​វិបត្តិ​នៃ​ការឆ្លង​រាតត្បាត​នៃ​កូវី​ដ​១៩​កាន់តែ​ធ្ងន់ធ្ងរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ការព្រួយបារម្ភ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្លួន​ដែល​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​យ៉ាងខ្លាំង​។ ដោយសារ​វិបត្តិ​ជា​សកល ជម្ងឺ​ឆ្លងកូវី​ដ​១៩​នេះ ស្រប​ពល​ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​អាច​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ផងដែរ​។

​ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការលំបាក និង​ដើម្បី​ទប់ស្កាត់​ការ នាំចូល​ជំងឹ​កូវី​ដ​១៩ ពី​ខាង​ក្រៅ​ប្រទេស រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​ដាក់ចេញ​វិធានការ​ណែនាំ​យ៉ាង​ហ្មត់ចត់ និង​បាន​បញ្ជូន​មន្ត្រី និង​រថយន្ត​ជាច្រើន​រយ​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ មក​ស្រុក​កំណើត​វិញ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ​២០២០ លោក បណ្ឌិត ប៉ែន ស៊ីម៉ន ដោយ​មាន​ការចូលរួម​អមដំណើរ​ពី​សំណាក់ លោក ជាវ តា​យ អភិបាលខេត្ត លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​បាន អញ្ជើញ​ចុះ​ពិនិត្យ​បន្ទប់​ដែល​បាន​រៀបចំ​ត្រៀម​សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩ នៅ​អគារ​សាលារៀន​ចំនួន​ពីរ គឺ​នៅ​វិទ្យាល័យ​ព្រះ​រាជសម្ភារ និង​សាលា គរុ​កុសល​និង​វិក្រិត្យការ​ខេត្តកំពត និង​ផ្ទះសំណាក់​សំណាង​លាភ ដែល​រដ្ឋបាល​ខេត្ត​កំពត បាន​ត្រៀម​លក្ខណៈ​ទុក​រួចជាស្រេច​។

​ក្នុងឱកាស​នោះ លោក បណ្ឌិត​ប៉ែន ស៊ីម៉ន បាន​កោតសរសើរ ដល់​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​និង​មន្ទីរ​អង្គភាព ពាក់ព័ន្ធ​ក្នុង​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ​ហ៊ុន សែន ក្នុង​ការត្រៀម​បន្ទប់ ឱ្យបាន​សមស្រប ក្នុងករណី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ខេត្ត្ណ​កំពត​នេះ​។​

​លោក​បណ្ឌិត​ប៉ែន​ស៊ីម៉ន ក៏​បាន​ក្រើនរំលឹក​ជំរុញ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត នៅពេលដែល ពលរដ្ឋ​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ក្នុងពេល​ណាមួយ​ក៏ដោយ ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​សុខភាព និង​ទំនុកបំរុង​ស្បៀងអាហារ ជូន​ពួកគាត់​ឱ្យបាន​ល្អ ហើយ​បើ​ក្នុងករណី​ពិនិត្យ​ទៅ​ឃើញ​មាន​ការសង្ស័យ​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នោះ សូម​ធ្វើ​ការណែនាំ និង​ដាក់​គាត់​ឱ្យ​សម្រាក​នៅ​បន្ទប់​ត្រៀម​សិន ដើម្បី​បន្ត​ការតាមដាន​ពិនិត្យ និង​ព្យាបាល ឱ្យបាន​ជា​សះស្បើយ ទើប​អនុញ្ញាតឱ្យ​ពួកគាត់​វិលត្រឡប់​ទៅ​ផ្ទះសម្បែង​។ ចំណែកឯ​ប្រជាពលរដ្ឋ ជា​ពលរដ្ឋ​ណា​ត្រួតពិនិត្យ​ហើយ ពុំ​រកឃើញ​មាន​ការសង្ស័យ ក៏​ត្រូវតែ​អប់រំ​ណែនាំ​ឱ្យ​ពួក​គាត់​រស់នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន​ដែរ ពេលទៅដល់​ផ្ទះសំបែង ហើយ​សូម​កុំ​ប្រញាប់​រស់នៅ​ស្និទ្ធស្នាល​ជាមួយ​សមាជិក​គ្រួសារ​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​បន្ទប់​នៅ​ក្នុង​ខេត្ត​ចំនួន ៣​កន្លែង​និង​មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន​៥​ទៀត​មាន​ប្រមាណ​ចំនួន​២៥៤​បន្ទប់​ដើម្បី​ត្រៀម​សម្រាប់​ទុក​ព្យាបាល អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ