ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កំពត​នៅ​តែ​បន្ត​ប្រគល់​អំណោយ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ដើម្បី​ឆ្លើយតប​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា​ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បន្ត​ប្រគល់​អំណោយ​ចែកជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក​ទាំង ៨ ក្នុង​ខេត្ត ជា​លើក​ទី​២ ដើម្បី​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ និង​បម្រើ​ដល់​សកម្មភាព​ក្នុង​ការប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ក្នុង​ប្រតិបត្តិការ​ឲ្យបាន​កា​ន់តែ​សកម្ម​ខ្លាំងក្លា​ថែម​ទៀត​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា អំណោយ ដែល​បាន​ផ្ដល់ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក​សម្រាប់​យក​ទៅ​ប្រតិបត្តិការ​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ពេលនេះ គឺជា​ការ​ផ្ដល់​ជូន​លើក​ទី​២ ដោយ​អំណោយ​ទាំងនេះ​ក៏​មាន​ការចូលរួម​ជាមួយ​រដ្ឋបាលខេត្ត ពី​សប្បុរសជន​នានា​ផងដែរ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​យក​អំណោយ​ទាំងនេះ បន្ត​ចែកជូន​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់​របស់​ខ្លួន ក្នុង​គោលដៅ​ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ពិសេស​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ​រាល់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ខេត្ត ដើម្បី​ខេត្តកំពត​រួចផុត​ពី​ការឆ្លង ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា​។​

​អំណោយ​ដែល​ចែកជូន ស្រុក ក្រុង​ទាំង​៨ រួមមាន​៖ ១-​អង្គរ​ចំនួន​៨,៧០០​គីឡូក្រាម ចែក​ជូន​ពលករ​ទើប​ត្រលប់​មក​ពី​បរទេស ចំនួន​៤៣៥​នាក់ ដោយ​ម្នាក់ៗ ២០​គីឡូក្រាម​។​

២-​ម៉ាស់​ចំនួន​១៦០​ប្រអប់​ស្មើនឹង​៨,០០០​ម៉ាស់ ដោយ​មួយ​ក្រុង​ស្រុក​ទទួលបាន​១,០០០​ម៉ាស់​។​

៣-​ជែល​អាកុល​លាងដៃ ចំនួន​១២០​ដប ដោយ​មួយ​ក្រុង​ស្រុក​ទទួលបាន ១៥​ដប​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ