ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាលា​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ​ឱ្យ​មន្ត្រី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើ​ចរាចរ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សាលា​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីណែនាំ​២​ចំណុច ដល់​មន្ត្រី​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យមាន​ការសម្រួល​ដល់​ការ​ចរាចរ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​មិន​ត្រូវ​ហាមឃាត់​ចំពោះ​ការធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ សង្កាត់​មួយ​ទៅ​សង្កាត់​មួយ ឬ​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​នោះឡើយ​។

​សេចក្តីណែនាំ​នេះ បានសរសេរថា​៖ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដូចខាងក្រោម​៖

១៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើ​ចរាចរ ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សង្កាត់​មួយ ទៅ​សង្កាត់​មួយ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ ដោយ​មិន​មាន​ការហាមឃាត់ ឬ​រឹតត្បិត​ឡើយ​។​

២៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ចរាចរ ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ពី​សង្កាត់​មួយ ទៅ​សង្កាត់​មួយ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ ដោយ​សេរី គ្មាន​ការហាមឃាត់​ឡើយ​។​

​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ