ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

លោក អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំង​បី ក្នុង​ខេត្ត​កំពត ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត បាន​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ កងកម្លាំង​មកពី​អង្គភាព ទាំង​បី​ក្នុង​ខេត្ត រួមមាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ អភិបាលខេត្ត បាន​ការកោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ នា​រយៈពេល​កន្លង​មក​តែង​បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ស្រប​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ បង្ការ និង​ទប់ស្កាត់​បញ្ហា​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។​ដោយ​ក្នុង​នោះ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ដែល​បាន​យកចិត្តទុកដាក់ ទាំង​កម្លាំងកាយ​ចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​ការងារ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​គួរឲ្យកត់សម្គាល់​។ ពិសេស​ក្នុង​ស្ថានការណ៍​ប្រទេសជាតិ​យើង​ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជម្ងឺ​កូវី​ដ​១៩ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ តែង​បាន​ចូលរួម យ៉ាងសកម្ម នៅក្នុង​យុទ្ធនាការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​តាមរយៈ​យុទ្ធនាការ ផ្សព្វផ្សាយ​ជា​សារ​សម្លេង របស់​ក្រសួង​សុខាភិបាល​ស្តីពី​វិធានការ​អនាម័យ​សុខភាព ការត្រៀម​បំរុង កន្លែង​សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ ការ​ស្រង់​ស្ថិតិ​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ជិតខាង​និង​ការចូលរួម​អនុវត្ត​សកម្មរ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​និង​រដ្ឋបាល​ខេត្ត​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក ដល់​ថ្នាក់ដឹកនាំ​កងកម្លាំង​ទាំង​បី ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យបាន​ថា​ខ្លាំង​បន្ថែមទៀត ពិសេស​ត្រូវ​ចូលរួម​នឹង​ខិតខំ​អោយ​បាន​សកម្ម​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ដើម្បី​បុព្វហេតុ​ការពារ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ជូន​ថវិកា​ដល់​តំណាង​អង្គភាព​កងកម្លាំង​ទាំង​បី​ដើម្បី​ជាការ​តបស្នង គុណ​តម្លៃ​ការងារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សរុប​ចំនួន​៤៤,៤៥០,០០០​រៀល រួមមាន​៖ កងកម្លាំង​នគរបាល​ខេត្ត​មាន​ចំនួន​៦១៨ ក្នុង​ម្នាក់​៥០០០០​រៀល​សរុប​ថវិកា ស្មើនឹង​៣០,៩០០,០០០​រៀល ក្នុងនោះ​ក៏​មាន​ការចូលរួម​បដិភាគ​ពី លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នរគ​បាល​ខេត្ត ៥០% ស្មើនឹង ១៥,៤៥០,០០០​រៀល​។​

​កងកម្លាំង​កង​អាវុធហត្ថ​ខេត្ត​ចំនួន​៨៨​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន ៥០០០០​រៀល​សរុប​ថវិកា ស្មើនឹង ៤,៤០០០,០០០​រៀល ក្នុងនោះ​ក៏​មាន​ការចូលរួម​បដិភាគ​ពី ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ៥០% ស្មើនឹង ២,២០០,០០០​រៀល​។​

​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ចំនួន​១៨៣​នាក់ ក្នុង​ម្នាក់​៥០០០០​រៀល សរុប​ថវិកា​ស្មើនឹង ៩,១៥០,០០០​រៀល ដោយ​មាន​ការចូលរួម​បដិភាគ​១០០% ពី​លោក ហុក ចិន្តា មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តោ​ង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ