ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

លោកស្នងការ​ខេត្ត​បាត់ដំបង​ប្រគល់​ប្រាក់បៀវត្សរ៍​៦​ខែ​ជូន​រដ្ឋាភិបាល​ដើម្បី​ជួយ​ទប់ស្កាត់​ជម្ងឺឆ្លង​COVID.19

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ជម្ងឺឆ្លង​COVID.19 ដោយ​បរិចាក​ប្រាកបៀវត្សរ៍​ផ្ទាល់ខ្លួន​ចំនួន​៦​ខែ​។​

​លោកស្នងការ​មានប្រសាសន៍ថា​៖​ប្រាក់បៀវត្សរ៍​ដែល​ត្រូវ​ផ្តល់ជូន​គណៈ​គ​ម្មា​ធិ​ការជាតិ​ប្រយុទ្ធ ប្រឆាំង​ជម្ងឺឆ្លង​ខាងលើ​ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា រហូតដល់​ខែ​តុលា ឆ្នាំ​២០២០​។

​ក្រៅពី​នេះ​ឯកឧត្តម​បាន​បន្តថា​៖​នេះ​គឺជា​ទឹកចិត្ត​ថ្លាថ្លៃ​នៃ​ការជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​កំពុងមាន​អាសន្ន​ទោះបី​មិន​គ្រប់​តាម​តម្រូវការ​ក៍ដោយ​តែ​លោក​មិន​អាច​អោបដៃ​ឈរ​មើល​ពលរដ្ឋ​រងទុក្ខវេទនា​បានឡើយ​។​

​ជា​ចុងក្រោយ​លោក​បាន​ផ្តែផ្តាំ​កងកម្លាំង​និង​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​អនាម័យ​និង​ការពារ​ដើម្បី​ជៀសវាង​នូវ​ជម្ងឺឆ្លង​ដ៍​សាហាវ​នេះ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ