ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ ចំណែក​ស្ថាប័ន​រដ្ឋ​-​ឯកជន​បន្ត​ធ្វើការ​ធម្មតា ប៉ុន្តែ​ត្រូវ​ទទួល​ទេវតា​ដូច​រាល់​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​សន្និសីទ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវី​ដ​១៩ នា​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ត្រូវ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លូន​ដូច​រាល់​ឆ្នាំ ចំណែក​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​វិញ​ក៏​ត្រូវ​បន្ត​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​រយៈពេល​៥​ថ្ងៃ​វិញ នៅពេល​សមស្រប​តាម​ក្រោយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​សំណូមពរ​ទៅ​ដល់​មន្ត្រីរាជការ អ្នក​បម្រើការ​ក្នុង​វិស័យ​ឯកជន កម្មករ​និយោជិត ក៏ដូចជា​ស្ថាប័ន​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា សូម​ពន្យារ​ពេល​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ «​ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា ខាងមុខនេះ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ការរៀបចំ​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង «​គោ​រាគ​ទេវី​» ត្រូវធ្វើ​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដូច​រៀងរាល់ឆ្នាំ​។​

​សម្ដេច​តេជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​សូម​ប្រកាស​ពី​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ដទៃទៀត គឺ​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ស្ថាប័នរដ្ឋ និង​ឯកជន​ត្រូវ​បន្ត​ធ្វើការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​ថ្ងៃ​ឈប់សម្រាក​វិញ​នៅពេល​សមស្រប​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​សំណូមពរ​ដល់​ប្រជាជន​កាត់​បន្ថយ​ការធ្វើដំណើរ​ទៅ​ស្រុកកំណើត ក៏​ដូច​ជា​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផងដែរ​។​

​សម្ដេច​តេជោ បាន​បន្តថា ទោះបីជា​ឈប់សម្រាក​យ៉ាងណា ក៏​មិនមែន​ជា​ប្រការ​ល្អ​នោះ​ដែរ ពីព្រោះ​រាជរដ្ឋាភិបាល​បាន​ហាម​មិន​ឱ្យ​ទៅ​ស្រុកកំណើត​។ ម្យ៉ាងទៀត ប្រជាជន​នៅ​ជនបទ​ភ័យខ្លាច​ប្រជាជន​នៅ​ទីក្រុង​នាំ​ជំងឺ​ទៅដល់​ជនបទ រីឯ​អ្នក​ទីក្រុង​ក៏​ខ្លាច​នាំ​ជំងឺ​ពី​ជនបទ​ចូលមក​ទីក្រុង​ដែរ ដូច្នេះ​ប្រសិនបើ​ខ្លាច​ទៅ​ខ្លាច​មក​បែប​នេះ យល់​ល្អ​ត្រូវតែ​ដាក់​ខ្លួនឯង​ឱ្យ​នៅនឹងកន្លែង​តែម្ដង​ចុះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ការធ្វើ​បែប​នេះ​ក៏​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ផងដែរ​។ សម្តេច​ជោ សូម​លើក​ដៃ​សំពះអង្វ​រក​សុំ​ការយោគយល់​ប្រជាពលរដ្ឋ ចំពោះ​ការផ្អាក​បុណ្យចូលឆ្នាំថ្មី ព្រោះ​បើ​សិន​មាន​ការឆ្លង​អ្នកស្លាប់​គឺ​ប្រជាពលរដ្ឋ​ខ្លួនឯង​។​

​ជាមួយគ្នា​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ផ្សព្វផ្សាយ​បទបញ្ជា​ឱ្យ​ស្ថាប័នរដ្ឋ​ទាំងឡាយ​ចាប់​អនុវត្ត​តាម​វិធានការ​ទាំងនេះ ហើយ​ចាំ​សង​ថ្ងៃ​ឈប់សម្រាក ៥​ថ្ងៃ ជូន​មន្ត្រីរាជការ​ទាំងនោះ​វិញ​។​

​ចំពោះ​លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ត្រូវ​ចេញ​បទបញ្ជា​ឱ្យ​វិស័យ​ឯកជន​ទាំងឡាយ​ធ្វើ​ការធម្មតា រួច​ហើយ​ត្រូវ​សង​ថ្ងៃ​ឈប់សម្រាក​ជូន​បុគ្គលិក កម្មករនិយោជិត​វិញ នៅពេល​ណា​ជំងឺ​កូវី​ដ​ផុ​តរលត់​បាត់ ឬ​ពេល​សមស្រប​ណាមួយ​៕

Filed in: ព័ត៌មានជាតិ