ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០៣​នាក់ ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង​បញ្ជូន​ជនសង្ស័យ ០៣​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​) កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២០​។​
១. ឈ្មោះ ចាន់ រដ្ឋា ហៅ​ខ្លី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​
២. ឈ្មោះ ចិន ដា ហៅ​វែង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
៣. ឈ្មោះ សុខ ច័ន្ទ ហៅ​តែ​វ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។​

​ជនសង្ស័យ​ទាំង ០៣​នាក់ ខាងលើ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​ពី​ជនបរទេស ជា​ជនជាតិ​បង់​ក្លា​ដេស តែ​មិន​បា​សម្រេច ព្រោះ​តែ​ជនរងគ្រោះ​បាន​ដឹងខ្លួន​ទាន់ ហើយ​បាន​ប្រតាយប្រតប់​គ្នា ស្រែកឆោ​រឡោ ដឹង​ដល់​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឃើញ ក៏​ធ្វើ​ការឃាត់ខ្លួន​តែម្តង នៅ​ចំណុច ផ្លូវ​១៥៦ កែង​ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤:៣០​នាទី​ទៀបភ្លឺ ហើយ​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសួរចម្លើយ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ ជនសង្ស័យ​ទាំង ០៣​នាក់ ខាងលើ បាន​សារភាព​ឲ្យដឹងថា ពួកគេ រួម​នឹង​បក្ខពួក ០២​នាក់​ទៀត ឈ្មោះ ម៉ាប់ អាយុ​ប្រហែល​២៥​ឆ្នាំ​(​គេចខ្លួន​) ,​ឈ្មោះ ទូច​(​គេចខ្លួន​) បាន​បបួល​គ្នា​ជក់​គ្រឿងញៀន ក្រោយពេល​ជក់​រួច ពួកគេ​បាន​នាំគ្នា​ជិះ​ដើររក​ឆក់​សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ជិះ​ម៉ូតូ ០៣​គ្រឿង ម៉ាក ស្មាស​វី ពណ៍​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AE-8603 និង​ម៉ាក ហុងដា សេ​១២៥ ពណ៍​ខ្មៅ និង​ពណ៍​ក្រហម លុះ​ពេល​ជិះ​ដល់​ចំណុច ផ្លូវ​១៥៦ កែង​ផ្លូវ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក៏​ឃើញ​ជនបរទេស​ម្នាក់ កំពុង​ដើរ​ចុច​ទូរស័ព្ទ ពួកគេ​បាន​ជិះ​ទៅ​ក្បែរ ហើយ​ធ្វើ​សកម្មភាព​ឆក់ តែ​ពុំ​បាន​សម្រេច ដោយ​ជនរងគ្រោះ​ដឹង​ទាន់ បាន​ស្រែកឆោ​រឡោ ប្រតាយប្រតប់​គ្នា ស្របពេល​ដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក ល្បាត​ឃើញ បាន​ធ្វើ​ការឃាត់ខ្លួន​តែ​ម្តង​។​

​ឈ្មោះ ចាន់ រដ្ឋា ហៅ​ខ្លី បាន​បញ្ជាក់បន្ថែម​ថា រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល ០២​ឆ្នា ពីបទ​លួច​(​ឆក់​ទូរស័ព្ទ​) ហើយ​ចេញ​មក​វិញ​ក្នុង​ឆ្នាំ​២០១៩៕

Filed in: ព័ត៌មានជាតិ