ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើន​ការការពារ​ជម្ងឺឆ្លង កូវី​ឌ​-១៩ បន្ថែម​លើ​ផែនការ​ដែល​បាន​ដាក់ចេញ​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ចាប់តាំងពី​មាន​ផ្ទុះឡើង​នូវ​ការរីក​រាលដាល ជម្ងឺ​កូវី​ឌ​-១៩ ក្នុងប្រទេស​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​ផែន​ការពារ​ជម្ងឺឆ្លង​ជា​បន្តបន្ទាប់ ដល់​កម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ និង​មាន​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ​តាម​លំដាប់ ស្រប​តាម​សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ថែមទាំង​បាន ចូលរួម​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ជូន​ដល់​ប្រជាជន មហាជន នៅតាម​បណ្តា​មូលដ្ឋាន ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​លើសពីនេះ​ទៀត នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២០​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែម​នូវ​វិធាន​ការពារ​ដោយ​បំពាក់​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ច្រកចូល​ទីបញ្ជាការ​រាជធានី បើក​ចែក​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដល់​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ និង​បើក​ភ្ជាប់​ជាមួយ ទឹក​ថ្នាំ​សម្លាប់​មេរោគ សាប៊ូ​លាងដៃ ក្រដាស់​ជូ​តដៃ ស្រោមដៃ ម៉ាស និង​ត្រីខ គ្រប់ៗ​ខណ្ឌ​។​

Filed in: ព័ត៌មានជាតិ