ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អង្ករ​ក្រអូប​របស់​កម្ពុជា​បាន​ឈ្នះ​លេខ១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អង្ករកម្ពុជាចំនួន៦គំរូ ត្រូវបាននាំយកទៅចូលរួមប្រកួតអង្កររស់ជាតិឆ្ងាញ់នៅក្នុងទីក្រុង ហុងកុង ។ ការចូលរួម​របស់កម្ពុជា​ទៅ​ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនេះ ត្រូវបានឧបត្ថម្ភដោយស្ថាប័ន IFC របស់ធនាគារពិភពលោក និងភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ AFD ហើយត្រូវដឹកនាំដោយសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា។

អង្ករទាំង៦គំរូដែលកម្ពុជានាំចេញទៅប្រកួតនេះ ជាលទ្ធផលនៃការប្រឡងជម្រុះក្នុងក្របខណ្ឌក្នុងប្រទេស ដែលមានការចូល​រួមពីក្រុម​ហ៊ុនផ្សេងជាច្រើន។ លក្ខខណ្ឌនៃការប្រកួតនោះ មានរួមបញ្ចូលទាំងការប្រកួតផ្នែករូបសម្បត្តិនៃអង្ករ ការភ្លក់រសជាតិ​បាយ​ជាដើម។

អង្ករក្រអូបរបស់កម្ពុជាបានឈ្នះលេខ១ម្តងទៀតហើយក្នុងការប្រកួតអង្ករ ដែលមានរសជាតិឆ្ងាញ់ជាងគេ នៅលើពិភពលោក​ដែលបានបើកធ្វើនៅឯទីក្រុង ហុងកុង។ នេះជាលើកទី២ ហើយដែលអង្ករកម្ពុជាទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត​ប្រជែង​អង្ករដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងពិភពលោក។

អង្ករដែលជាប់ចំណាត់ថ្នាក់ល្អដាច់គេក្នុងពិភពលោកនេះមានឈ្មោះថា អង្ករផ្កាម្លិះឬរំដួល ។ អង្ករផ្លាម្លិះឬហៅម្យ៉ាងទៀតថា រំដួល​របស់កម្ពុជាត្រូវបានគេ ជ្រើសរើសជាអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេម្តងទៀតនៅក្នុង ការប្រកួតប្រជែង​លំដាប់ពិភព​លោកនៅឯទីក្រុងហុងកុង។ បន្ទាប់ពីបានភ្លក់រសជាតិបាយដែលដាំចេញពីអង្ករផ្កាម្លិះកម្ពុជា រួចមកគណៈកម្មការវាយ​តម្លៃ​បាន​ជ្រើសរើសយកអង្ករកម្ពុជាក្នុងការទទួលបាន ពានរង្វាន់ អង្ករដែលល្អផ្តាច់គេក្នុងពិភពលោកប្រចាំឆ្នាំ ២០១៣ ឬហៅជាភាសា​អង់គ្លេសថា Worl Best Rice 2013 ។

លោក គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំង អន្តរជាតិថា នេះគឺជា​មោទនភាព​ខ្លាំង​ណាស់​របស់ប្រទេសកម្ពុជា ហើយចំណាត់ថ្នាក់នេះក៏ជាការផ្តល់ទំនុកចិត្តដល់អតិថិជនអង្ករ កម្ពុជាថែមទៀតផងដែរ។ នេះជា​លើកទី២ហើយដែលអង្ករក្រអូបកម្ពុជាបានជាប់ចំណាត់ថ្នាក់ លេខ១ក្នុងការប្រកួតរសជាតិឆ្ងាញ់លំដាប់អន្តរជាតិ។ កាល​ពីឆ្នាំ២០១២ កន្លងទៅ អង្ករកម្ពុជាដដែលនេះក៏ទទួលបានជ័យលាភីលេខ១ដែរក្នុងការប្រកួតនៅឯ កោះបាលី ប្រទេស​ឥណ្ឌូ​នេស៊ី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី