ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​ បន្ទាប់​ពី​បាន​ដាក់​ដំណើរការ​នូវ​អាកាសយានដ្ឋាន​តេ​ជោ មាន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ទាំងអស់ អញ្ជើញ​ទស្សនា​នៅ​ព្រ​លាន​យន្តហោះ​ប្រវត្តិសាស្ត្រ​នេះ ដែល​នាំ​ឱ្យ​មានការ​កក់ស្ទះ​ចរាចរណ៍ បាត់បង់​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥។

អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​។ នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី នាយក​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ កងកម្លាំង​ទាំង​បី និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ផង​ដែរ ។

លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល កិច្ចប្រជុំ​នេះ​ដែរបាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បើក​ដំណើរការ​ជា​ផ្លូវការ​អាកាសយានដ្ឋាន​តេ​ជោ មាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មក​ទស្សនា នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​នាំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សណ្ដាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដូច្នេះ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍ រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ឱ្យ​បាន​ល្អ បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ធ្វើ​យ៉ាងណា​មិន​ត្រូវ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឡើយ ៕

Filed in: ព័ត៌មានជាតិ