ចាប់​ឈើ (​អុស​) កក្រើក​ខេត្ត​ពោធិ៍សាត់ ដោយ​កំលាំង​អាវុធហត្ថ ក្រោម​បញ្ជាការ​ឯកភាព​ខេត្ត​?

ខេត្ត​ពោធិ៍សាត់ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ បង្ក្រាប​ករណី​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត យ៉ាង​កគ្រើក​គគ្រេង ក្នុង​ខេត្ត​ពោធិ៍សាត់ របស់​ឈ្មួញ​ដែល​ប្រមូល​ទិញ​អុស​ពី​ប្រជាពលរដ្ឋ លក់ដូ​របាយ និង​បានកូន​រៀន ដែល​កាប់​តាម​ដៃ​ចំការ និង​កំពោត​ព្រៃ​ក្បែៗ​ផ្ទះ​។​

​ក្នុង​ដំណើរ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​របស់​អជ្ញាធរ​ខេត្តពោធិ៍សាត់​គឺ​ប្រព្រឹត្តទៅ​កាល ពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៧ ដោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។ ដោយ​ការ​ធ្វើ​ការបង្ក្រាប​ករណី​ដឹកជញ្ជូន​ឈើ​ខាងលើ គឺ​ដោយ​យោងទៅលើ​ការដឹកជញ្ជូន​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត ចំនួន​០១​លើក ស្ថិត​នៅ​ចំណុច​ភូមិ​បំណក់  ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ហើយ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២ នាក់​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ​ផង​ដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​ធ្វើការ​ចាប់​យក​វត្ថុតាង​មួយ​ចំនួន រួមមាន ៖ ០១. រថយន្ត​ម៉ាក HYUNDAI ចំនួន​០២​គ្រឿង​០២. ឈើ​អុស ចំនួន ៣២,២ ម៉ែត្រគូប​។​ដោយឡែក​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ខេត្តពោធិសាត់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7436 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.