ស្នាក់ការ​បរិស្ថាន​ខេត្ត​ក្រចេះ ចំណុច​គំ​ពូត​គយ​ជាប់​ព្រៃ​ឡង់​រង​ការរិះគន់ ថា​បាន​បាញ់​គំរាម​៦​គ្រាប់​ទៅលើ ម្ចាស់​គោយន្ត​៦​នាក់​ជំរិត​យក ប្រាក់​៨​លាន​រៀល​បាន​សម្រាច ជា​ថ្នរ​នឹង​ការដោះលែង​ ​

ខេត្ត​ក្រចេះ ៖ យោងតាម សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ “​ចំណុច​គំ​ពូត​គយ​” ស្ថិតក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​គ្រប់គ្រង ដោយ​លោក សោ សារ៉ាត់ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​នោះ បានឲ្យដឹងថា សព្វថ្ងៃ តំបន់​នេះ កំពុង ទទួលរង​នូវ បាញ់​គំរាម​និង​ជំរិត​ទារប្រាក់ ពី​សំណាក់​មន្ត្រី​បរិស្ថាន ទា​ហ៊ាន​ដែល​មាន​ស្នាក់ការ​ប្រចាំ​នៅ​តំបន់​នោះ ដោយ​លោក សោ សា​រ៉ត់​ជា​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​ធ្លាប់បាន​អះអាង​ថា​រូបគេ ជា​ក្មួយ​ធម៌​របស់​សម្តេច ហ៊ុន សែន ឳ​ពុក​របស់គេ​ជា​បងធម៌​របស់​សម្តេច ហ៊ុន សែន​បើ​ទោះជា​ពួកគេ​ធ្វើ​យ៉ាងណា ក៏​គ្មាន​អាណា​ហ៊ាន​ធើ​អី​គេ​ដែរ​។​

​ប្រភព​ដ៏​ដែរ​បាន​បន្តថា មន្ត្រី​បរិស្ថាន នៅ​តំបន់ ខាងលើ បើ​កដៃ ឲ្យ​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព អារ​កាប់ បំផ្លាញ ព្រៃឈើ និង​ដឹក ជញ្ជូន​ឈើ ទាំងយប់ ទាំង​ថ្ងៃ ជា​ថ្នូរ​ទៅ និង ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល បន្ថែមថា ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាប់​ព្រំ​ប្រទាល់​ខេត្ត​ក្រចេះ មាន​ឈើ​បេង​. នាងនួន .​ធ្នង់​. គគី និង​ឈើទាល បាន​រង វិនាសកម្ម មហន្តរាយ យ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់ ម៉ាស៊ីន​ង៉ោង ជាច្រើន​គ្រឿង  អារ​ផ្ដួលរំលំ រួម​ធ្វើការ ដឹកជញ្ជូន តាម​គោយន្ត​កន្ត្រៃ រាប់​សិប​គ្រឿង យកទៅដាក់ តាម​រោង​សិប្បកម្ម នានា នៅ​តំបន់​ខាងលើ​នេះ ដើម្បី​កែឆ្នៃ ជា​គ្រឿង សង្ហារ​រឹម​ផ្សេងៗ​។​

​ពួក​គាត់​អះអាង​បន្ថែមថា មន្ត្រី​បរិស្ថាន នៅ​ស្នាក់ការ គំ​ពូត​គយ​នោះ គឺ​មិន​បាន ចូលរួម ទប់ស្កាត់ នូវ បទល្មើស ដែល​កើត ពេញបន្ទុក ក្នុង​ដែន គ្រប់គ្រង របស់ខ្លួន នោះឡើយ ដោយ​មន្ត្រី បរិស្ថាន ទាំងនោះ ចង់​អង្រឹ​កដេក ចាំ​ប្រមូល​លុយ ពី​គោយន្ត​ឈើ​តូចតាច ប៉ុណ្ណោះ​។

​យើង​ទាំងអស់គ្នា​ជា​អ្នកសារព័ត៌មាន រងចាំ​មើលថា តើ​សម្តេច​តេជោ ហ៊ុន សែន ហ៊ាន​វាយខ្នោះ​លោក សោ សារ៉ាត់ ប្រធាន​ស្នាក់​បរិស្ថាន​(​គំ​ពូត​គយ​) ខេត្ត​ក្រចេះ​ដែល​គេ​អះអាង​ថា ត្រូវជា​ក្មួយ​សម្តេច​នោះ ដូច​សម្តេច​ប្រកាស​ឱ្យ​វាយខ្នោះ​អ្នកកាសែត​ដែរ ឬ​យ៉ាងណា​?៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!